ទីប្រជុំជនថ្មីចំនួន២របស់ជនឥស្លាមបានកសាងនៅត្រើយខាងលិច
(VOV)_អង្គការឃ្លាំមើលទីលំនៅ Peace Now របស់អ៊ីស្រាអែល បានជូនដំណឹងនាថ្ងៃទី ៣១ តុលា ថា៖ ទីប្រជុំជនថ្មីចំនួន២របស់ជនឥស្លាមបានកសាងនៅត្រើយខាង
លិច។ នេះគឺជាលើកដំបូង ពីឆ្នាំ ២០០៥មក បណ្ដាប្រជុំជនថ្មីទើបបានកសាងនៅក្នុង
តំបន់នេះដែរ។ ទោះបីជា ការកសាងនេះមិនបានអនុញ្ញាតក្តី ប៉ុន្តែទីប្រជុំជន ទាំងពីរនេះ សុទ្ធតែមានបណ្ដាញអគ្គីសនីនិងប្រព័ន្ធផ្គត់ផ្គង់ទឹក។ ប្រការនេះបានសរអោយឃើញ
ថា៖ សកម្មភាពនេះ ទទួលបានការជួយជ្រោមជ្រែងរបស់អ៊ីស្រាអែល។
|
ប្រជុំជនថ្មី របស់ជនឥស្លាមបានកសាងនៅត្រើយខាងលិច(http://www.vietnamplus.vn) |
រដ្ឋាភិបាលអ៊ីស្រាអែលបានបែងចែករវាងបណ្ដាទីប្រជុំជនបានអនុញ្ញាតអោយ
កសាង និងបណ្ដាទីប្រជុំជនមិនបានអនុញ្ញាតអោយកសាង។ ប៉ុន្តែ សហគមន៍អន្តរ
ជាតិចាត់ទុកថា៖ទីប្រជុំជនទាំងនេះនៅត្រើយខាងលិច និងខាងកើត Jerusalem សុទ្ធតែខុសច្បាប់ ពីព្រោះ វាសាងសងលើតំបន់ដែនដីដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់ ពី សង្គ្រាម នាឆ្នាំ ១៩៦៧មក៕