ទប់ស្កាត់ការនេសាទ IUU ពង្រឹងការគ្រប់គ្រងកងនាវានៅតាមមូលដ្ឋាន

(VOVWORLD) - យោងតាមការប៉ាន់ប្រមាណរបស់សមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ទំហំពាណិជ្ជកម្មនៃការនាំចេញជលផលវៀតណាមទៅកាន់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប (EU) បច្ចុប្បន្នគឺជិត ៥០០ លានដុល្លារក្នុងមួយឆ្នាំ។ ប្រសិនបើរង "កាតក្រហម"   វៀតណាមនឹងត្រូវបានហាមឃាត់មិនឱ្យនាំចេញជលផលទៅកាន់ទីផ្សារនេះ។
ទប់ស្កាត់ការនេសាទ IUU ពង្រឹងការគ្រប់គ្រងកងនាវានៅតាមមូលដ្ឋាន - ảnh 1រូបថត៖ baochinhphu.vn

នៅចំពោះមុខស្ថានភាពនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានឲ្យដឹងថា ដើម្បីឲ្យកប៉ាល់នេសាទវៀតណាមមិនបំពានបទប្បញ្ញត្តិប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់គ្រប់គ្រង (IUU) ក្រសួងនឹងណែនាំជាពិសេសទៅកាន់ខេត្ត ក្រុងនីមួយៗ ដើម្បីបង្កើនការគ្រប់គ្រងការនេសាទ ក្នុងនោះមានការដំឡើង និងបើកឧបករណ៍ត្រួតពិនិត្យនាវា (VMS) នៃនាវានេសាទ។ សម្របសម្រួលជាមួយក្រសួង និងសាខាពាក់ព័ន្ធក្នុងការត្រួតពិនិត្យទូកនេសាទនៅលើដែននេសាទ។ អនុរដ្ឋមន្ត្រី Phung Duc Tien បានឲ្យដឹងថា៖

“ត្រូវតែមានសកម្មភាពយ៉ាងម៉ឺងមាត់ ដើម្បីរាំងស្កាត់ការរំលោភលើដែនទឹកបរទេសរបស់នាវានេសាទ។ ប្រការនេះមានសារៈសំខាន់ និងមានលក្ខណៈសម្រេច។ ទន្ទឹមនឹងនោះ ត្រូវធានាថា ទិន្នផលនេសាទនៅគ្រប់តំបន់ និងគ្រប់មូលដ្ឋានទាំងអស់អាចតាមដានបានប្រភព តាំងពីការកត់ត្រាសៀវភៅកំណត់ហេតុ រហូតដល់តំបន់ធ្វើអាជីវកម្ម រយៈបណ្តោយ រយៈទទឹង នាំត្រីចូលកំពង់ផែ... ពោលគឺទាំងអស់នេះ ត្រូវតែមានប្រភពដើមច្បាស់លាស់។ ពេលនាំចេញត្រូវមានឯកសារគ្រប់គ្រាន់តាំងពីពេលធ្វើអាជីវកម្ម ដល់ការនាំចេញទៅកាន់ទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ