ទីផ្សារ EU មានសក្ដានុពលប៉ុន្តែកំពុងទាមទារឲ្យមានការផ្លាស់ប្ដូរដោយសារជំងឺ Covid-19
(VOVWORLD) - លោក Ngo Khac Le អ្នកជំនាញខាងគតិយុត្តនៃសមា គមន៍ Logistics វៀតណាម បានចាត់ទុកថា នៅពេលជ្រៀតចូលទីផ្សារធំៗដូចជា EU បណ្ដា សហគ្រាសត្រូវមានការត្រៀមរៀបចំខាងគតិយុត្តឲ្យបានល្អដើម្បីឆ្លៀតយកបាននូវឱកាស។
នារសៀលថ្ងៃទី១៧ មិថុនា នៅរដ្ឋធានីហាណូយ សភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាមបានសហការជាមួយមជ្ឈមណ្ឌលអាជ្ញាកណ្ដាល អន្តរជាតិវៀតណាមរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ពាណិជ្ជកម្មអន្តរ ជាតិតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប-វៀតណាមក្នុងអំឡុង ជំងឺរាតត្បាត Covid-19៖ ស្វែងរកឱកាសក្នុងបរិបទមានការលំបាក”។
លោក Ngo Khac Le អ្នកជំនាញខាងគតិយុត្តនៃសមាគមន៍ Logistics វៀតណាម បានចាត់ទុកថា នៅពេលជ្រៀតចូលទីផ្សារធំៗដូចជា EU បណ្ដា សហគ្រាសត្រូវមានការត្រៀមរៀបចំខាងគតិយុត្តឲ្យបានល្អដើម្បីឆ្លៀតយកបាននូវឱកាស។ លោក Le បានបន្ថែមទៀតថា៖
“យើងខ្ញុំត្រូវបង្កើនការប្រើប្រាស់សេវាកម្មគតិយុត្ត រៀបចំកិច្ចប្រជុំ ណែនាំអំពីកិច្ចសន្យា ក៏ដូចជាបទបញ្ញត្តិនៃប្រទេសនានា។ ការចំណាយ របស់សហគ្រាសមិនសូវច្រើននោះទេ។ ម្យ៉ាងវិញទៀត ពេលដែលសហ គ្រាសមានបញ្ហាអ្វី គឺគប្បីជូនដំណឹងឲ្យគ្នាទៅវិញទៅមក អញ្ចឹងធ្វើឲ្យសហគ្រាស ផ្សេងៗនឹងមិនជួបប្រទះករណីប្រហាក់ប្រហែលនោះឡើយ”។
លោក Vu Anh Duong អនុប្រធានប្រចាំការនៃមជ្ឈមណ្ឌលអាជ្ញា កណ្ដាលអន្តរជាតិវៀតណាមបានក្រើនរំលឹកថា ពេលដែលសហគ្រាសវៀត ណាមជ្រៀតចូលទីផ្សារថ្មីៗដែលគេមិនមានបទពិសោធន៍ជាច្រើននោះ គឺការស្វែងយល់អំពីទម្លាប់នានានៃទីផ្សារនោះមានសារសំខាន់ជាគន្លឹះ៕