ទីផ្សារទំនិញមានស្ថេរភាព កម្លាំងនៃការទិញមិនមានការផ្លាស់ប្តូរច្រើនទេ
(VOVWORLD) - ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានចេញសេចក្តីណែនាំជាលាយលក្ខណ៍ អក្សរ ដល់អាជីវកម្មចែកចាយនៅទីក្រុងហាណូយ អោយបង្កើនប្រភពទំនិញ ដើម្បីធានាការឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ នៅតាមផ្សារប្រពៃណី និងផ្សារទំនើបឬហាងលក់ចាប់ឆាយមួយចំនួន គឺសម្បូរទៅដោយទំនិញនិងម្ហូបអាហារ ហើយតម្លៃសមរម្យផងដែរ។
យោងតាមលោកស្រី Tran Thi Phuong Lan អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មហាណូយបានឱ្យដឹងថា៖ “សំរាប់ទីក្រុងហាណូយ គឺតែងតែធានានូវការផ្គត់ផ្គង់ទំនិញសម្រាប់ប្រជាជន។ ក្នុងករណីមានបញ្ហាកើតមានឡើងនោះ គឺ ទីក្រុងហាណូយនៅតែបំពេញការផ្គត់ផ្គង់ទំនិញសំរាប់ប្រជាជនភ្លាមមួយរំពេច។ យើងក៏សូមជម្រាបអ្នកប្រើប្រាស់ថា កុំបារម្ភអំពីការខ្វះខាតទំនិញ ដូច្នេះសូមអោយប្រជាជននឹងនរចិត្ត ទំនិញស្របតាមតម្រូវការរបស់គ្រួសារ មិនត្រូវទិញច្រើនដើម្បីជៀសវាងការកើនឡើងខុសធម្មតានៃការផ្គត់ផ្គង់ក្នុងស្រុក។ យើងខ្ញុំសន្យាជាមួយប្រជាជនហាណូយថា ទំនិញគ្រប់គ្រាន់មិនមានការខ្វះខាត សូម្បីតែក្នុងមួយថ្ងៃ ហេតុដូច្នេះ ប្រជាជនមិនចាំបាច់ផ្ទុកទុកទេ”៕