ទីផ្សារនាំចេញទំនិញជួរមុខនៃជលផលវៀតណាម

(VOVWORLD) - យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ តម្លៃនាំចេញជលផលក្នុង ខែសីហាឆ្នាំ២០១៨ ប៉ាន់ស្មានទទួលបានប្រមាណ ៧៣៩ លានដុល្លារអាមេរិក ធ្វើឲ្យតម្លៃនាំចេញជលផលក្នុងរយៈពេល៨ខែកន្លងទៅសម្រេចបាន ៥,៥ ពាន់លានដុល្លារអាមេរិក កើត ៥,៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នានា ឆ្នាំ២០១៨។
ទីផ្សារនាំចេញទំនិញជួរមុខនៃជលផលវៀតណាម - ảnh 1សហរដ្ឋអាមេរិក ជប៉ុន ចិន និងកូរ៉េខាងត្បូង ជាទីផ្សារនាំចេញទំនិញជួរមុខចំនួន ៤ នៃជលផលវៀតណាមក្នុងរយៈពេល ៧ ខែកន្លងមក 

សហរដ្ឋអាមេរិក ជប៉ុន ចិន និងកូរ៉េខាងត្បូង ជាទីផ្សារនាំចេញទំនិញជួរមុខចំនួន ៤ នៃជលផលវៀតណាមក្នុងរយៈពេល៧ខែកន្លងមក។ យោងតាមនា យកដ្ឋាន កែច្នៃនិងអភិវឌ្ឍន៍ទីផ្សារកសិផល ការនាំចេញជលផលរបស់វៀតណាម  នឹង មានឱកាសជាច្រើននាខែខាងមុខទៀត ខណៈពេលដែលតម្លៃបង្កងនៅលើ ពិភពលោកចុះធ្លាក់ទាប ហេតុដូច្នេះហើយ បរិមាណអ្នកចិញ្ចឹមបង្កងនៅ ប្រទេស ឥណ្ឌា ថៃ ក៏បានថយចុះផងដែរ។ ក្នុងអំឡុងនេះ តម្រូវការទិញបង្កងនៅចុងឆ្នាំ នេះនឹងកើនឡើងខ្ពស់ និងសហគ្រាសខាងកែច្នៃនិងនាំចេញជាច្រើនរបស់ វៀតណាម បានចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញមុខទំនិញយ៉ាងធំនេះ នៅ ចុងឆ្នាំ២០១៨ ។ ហេតុនេះហើយការរំពឹងទុកចំពោះតម្លៃបង្កងនាពេលខាងមុខ នឹងកើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ