ទីផ្សារផ្កានិងការដូរថ្ងៃបុណ្យនៃក្តីស្រឡាញ់
(VOVWORLD) - នៅថ្ងៃនេះ មនុស្សម្នាតែងតែផ្ញើសេចក្តីស្នេទៅកាន់អ្នកជាទីស្រឡាញ់របស់ខ្លួន តាមរយៈផ្កាកុលាបស្រស់ កាតពណ៌ផ្កាឈូកដែលបង្កប់នូវការនឹករលឹក ឬដុំសូកូឡាដែលពោរពេញដោយក្តីស្រឡាញ់ដ៏ផ្អែមល្ហែម។
ហាងផ្កាស្រស់លក់ផ្កាចម្រុះពណ៌ ដើម្បីបម្រើអតិថិជនក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ឆ្នាំ ២០២២ ( រូបថត៖ VOV) |
ថ្ងៃនេះ (១៤ កុម្ភៈ) គឺជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលជាថ្ងៃដែលប្រជាជនក្នុងប្រទេសជាច្រើនលើកដំកើងគូស្នេហ៍។ នៅថ្ងៃនេះ មនុស្សម្នាតែងតែផ្ញើសេចក្តីស្នេទៅកាន់អ្នកជាទីស្រឡាញ់របស់ខ្លួន តាមរយៈផ្កាកុលាបស្រស់ កាតពណ៌ផ្កាឈូកដែលបង្កប់នូវការនឹករលឹក ឬដុំសូកូឡាដែលពោរពេញដោយក្តីស្រឡាញ់ដ៏ផ្អែមល្ហែម។
នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ប្រជាជនទីក្រុងហាណូយមានក្តីសប្បាយរីករាយនិងមានការភ្ញាកផ្អើលយ៉ាងក្រៃលេង នៅពេលដែលផ្លូវនានាក្នុងរដ្ឋធានី ស្រាប់តែមានភាពស្រស់ស្អាត និងត្រចះត្រចង់ជាមួយនឹងរូបរាង “ព្រៃផ្កា” ដ៏ធំសម្បើមក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់។ “ព្រៃផ្កា” ដ៏ធំសម្បើមនេះត្រូវបានធ្វើពីផ្កាកុលាបចំនួន ៩៩.៩៩៩ទង់ ដោយតំបន់ទីក្រុង Ecopark តុបតែងឡើងនៅលើកង់ដ៏ស្រស់ស្អាត រថយន្តបុរាណ និងឡានក្រុងពីរជាន់។ សារដែល Ecopark ផ្ញើជូនអ្នករាល់គ្នាគឺ “វាមិនមែនគ្រាន់តែជាផ្កានោះទេ នោះគឺជាការផ្តល់នូវសេចក្តីស្រឡាញ់។ ទោះបីជាអ្នកជាអ្នកមាន ឬអ្នកក្រ មិនថាក្មេងឬចាស់ ប៉ុន្តែអ្នកសមនឹងទទួលបានការស្រឡាញ់ជារៀងរាល់ថ្ងៃ”។
ទន្ទឹមនឹងនោះ ទីផ្សារលក់ផ្កានិងការដូសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅវៀតណាមឆ្នាំនេះ មានភាពសម្បូរបែបដោយតម្លៃកើនឡើងខ្ពស់ជាងថ្ងៃធម្មតា។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងទិញមានភាពស្ងប់ស្ងាត់ជាងរាល់ឆ្នាំ ដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ មិត្ត Tran Van Minh នៅទីក្រុង Da Nang បានចែករំលែកថា៖ “ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ ខ្ញុំបានទិញផ្កានិងទិញតក្តតាខ្លាឃ្មុំឲ្យគូស្នេហ៍របស់ខ្ញុំ។ តម្លៃឆ្នាំនេះក៏ថ្លៃជាងធម្មតាបន្តិចដែរ តែក៏ខំទិញកាដូជូននាងក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់។ ខ្ញុំបានដើរជុំវិញដើម្បីពិនិត្យមើលកន្លែងមួយចំនួនដែលខ្ញុំទើបតែទិញ។ តម្លៃផ្កាកុលាបឆ្នាំនេះខ្ពស់ជាងថ្ងៃធម្មតាឆ្ងាយដែរ”។
ជំងឺរាតត្បាតកូវីដ ១៩ មិនអាចរារាំងគូស្នេហ៍ជុំវិញពិភពលោកពីការប្រារព្ធពិធីតាមរបៀបរបស់ពួកគេបានទេ។ នៅប្រទេសវៀតណាម ថ្វីត្បិតតែទិវានេះទើបតែត្រូវបានជ្រាបចូលក្នុងប្រទេសវៀតណាមក៏ដោយ ប៉ុន្តែថ្ងៃនេះ ត្រូវបានយុវជនវៀតណាមស្វាគមន៍យ៉ាងកក់ក្តៅផងដែរ៕