ទីផ្សារមូលបត្រវៀតណាមគឺជាគោលដៅគួរឲ្យទុកចិត្តសម្រាប់វិនិយោគិនជាច្រើននៅលើពិភពលោក

(VOVWORLD) - ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមិថុនា ប្រធានគណៈកម្មាធិការមូលបត្ររដ្ឋ លោកស្រី Vu Thi Chan Phuong បានចូលរួម និងថ្លែងសុន្ទរកថានៅសន្និសីទជាប្រចាំ លើកទី៤៨ របស់អង្គការអន្តរជាតិនៃគណៈកម្មាធិការមូលបត្រ (IOSCO) ដែលប្រព្រឹត្ត ទៅនៅទីក្រុងបាងកក ប្រទេសថៃ។

ទីផ្សារមូលបត្រវៀតណាមគឺជាគោលដៅគួរឲ្យទុកចិត្តសម្រាប់វិនិយោគិនជាច្រើននៅលើពិភពលោក - ảnh 1ប្រធានគណៈកម្មាធិការមូលបត្ររដ្ឋ លោកស្រី Vu Thi Chan Phuong នៅសន្និសីទ។ (រូបថត៖ tinnhanhchungkhoan.vn)
ថ្លែងនៅទីនេះ លោកស្រី Vu Thi Chan Phuong បានឲ្យដឹងថា ទីផ្សារមូលបត្រ វៀតណាមមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទីផ្សាររក្សាបាននូវប្រតិបត្តិការយ៉ាងស្វាហាប់ សន្ទនីយភាពល្អ ហើយបានអះអាងខ្លួន ឯងជាកាណាលកៀរគរមូលធនរយៈពេលមធ្យម និងវែងដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងសហគ្រាស ក៏ដូចជាកាណាលវិនិយោគដ៏ទាក់ទាញសម្រាប់សាធារណជន និង វិនិយោគិនទាំងជាតិនិងអន្តរជាតិផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីផ្សារមូលបត្រវៀត ណាមបានក្លាយទៅជាគោលដៅគួរឲ្យទុកចិត្តសម្រាប់វិនិយោគិនជាច្រើនលើពិភព លោក ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកស្រី Vu Thi Chan Phuong បានសង្កត់ធ្ងន់ថា៖ មិនត្រឹមតែអាចកៀរគរដើមទុនកាន់តែងាយស្រួលតាមរយៈទីផ្សារ មូលបត្រប៉ុណ្ណោះទេ សហគ្រាសវៀតណាមថែមទាំងមានការបោះជំហានគួរឱ្យកត់ សម្គាល់ក្នុងអភិបាលកិច្ច តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ ដើម្បីបន្តជួយគាំទ្រសហគ្រាស និងអភិវឌ្ឍន៍ទីផ្សារមូលបត្រតាមទិសដៅគុណភាព និងនិរន្តរភាព វៀតណាមកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវការរៀបចំរចនាសម្ព័ន្ធទីផ្សារ ឡើងវិញដោយផ្អែកលើសសរស្តម្ភចំនួន ៤៖ មូលដ្ឋានទំនិញ; ការរៀបចំទីផ្សារ;មូលដ្ឋានវិនិយោគិន; អង្គការពាណិជ្ជកម្មមូលបត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ