ទីផ្សារមូលប័ត្រវៀតណាមត្រូវអភិវឌ្ឍន៍និងសមាហរណកម្មស៊ីជម្រៅជាងទៀតជាមួយទីផ្សារអន្តរជាតិ


ទីផ្សារមូលប័ត្រវៀតណាមត្រូវអភិវឌ្ឍន៍និងសមាហរណកម្មស៊ីជម្រៅជាងទៀតជាមួយទីផ្សារអន្តរជាតិ - ảnh 1
ទីផ្សារហ៊ុនវៀតណាមត្រូវអភិវឌ្ឍន៍និងសមាហរណកម្មស៊ីជម្រៅជាងទៀតជាមួយទីផ្សារអន្តរជាតិ (VOV)

        Vovworld-នាព្រឹកថ្ងៃទី២៤កុម្ភៈ (ពោលគឺថ្ងៃទី៦ខែទី១តាមច័ន្ទកតិ) នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានវាយឃ្មោះចាប់ផ្ដើម​ពេល​ធ្វើពាណិជ្ជកម្ម
មូលប័ត្រនាដើមនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥នៅមន្ទី​ពាណិជ្ជកម្មហ៊ុនទីក្រុង
ហាណូយ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានបំណងទីផ្សារ
មូលប័ត្រអភិវឌ្ឍន៍រឹងមាំប្រសិទ្ធភាពជាងទៀតរួម​ចំណែក​ជាក់ស្ដែងក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរួមនៃប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
បញ្ជាអនុវត្តល្អគំរោងការរៀបចំ​រចនា​សម្ព័ន្ធទីផ្សារហ៊ុនឡើងវិញដើម្បីទីផ្សារអភិវឌ្ឍន៍
យ៉ាងខ្ពស់ជាងពេញលេញជាងនិងសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅជាងជាមួយ
ទីផ្សារអន្តរជាតិ។

        នាថ្ងៃដដែល មន្ទីពាណិជ្ជកម្មមូលប័ត្រទីក្រុងហូជីមិញក៏បានចាប់ផ្ដើមពេល
​ពាណិជ្ជកម្ម​នាដើមនិទាឃៈរដូវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ