|
ទីផ្សារវៀតណាមនាំមកឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មអង់គ្លេស |
Vovworld-នាថ្ងៃទី១០កញ្ញានៅក្រុងឡុង ស្ថានទូតវៀតណាមប្រចាំនៅ
ចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើងបានរៀបចំវេទិការសេដ្ឋកិច្ចវៀតណាម
ដោយប្រធានបទ ដៃគូដើម្បីការអភិវឌ្ឍន៍៖ ឱកាសសហប្រតិបត្តិការសំរាប់អង្គភាព
អាជីវកម្មវៀតណាម-អង់គ្លេសសំដៅចែករំលែកព័ត៌មាននិងបង្កើនកិច្ចសហប្រតិប
ត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។
ថ្លែងមតិនៅវេទិការនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីវិនិយោគិនអង់គ្លេស
បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគដ៏និរន្តរភាពនៅវៀតណាម។
រីឯព្រះរាជបុត្រអង់គ្លេស Andrew បានអះអាងថា រាជ្យវង្សានុវង្សអង់គ្លេសជា
និច្ចកាលគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្មដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសនីមួយៗ៕