ទីផ្សារហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុទទួលបានកំណើនវិជ្ជមាន

(VOVWORLD) - យោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា៖ គិតត្រឹមដំណាច់ខែកុម្ភៈឆ្នាំនេះ តម្លៃមូលបត្រនៅលើទីផ្សារសម្រេចបាន ៧ ៧៨០ លានលានដុងកើនឡើង ០,២% បើធៀបនឹងចុងឆ្នាំ ២០២១ និងស្មើនឹង ៩២,៦% នៃផលិតផលក្នុងស្រុកសរុប (GDP)។

ទីផ្សារហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុទទួលបានកំណើនវិជ្ជមាន។ នេះគឺជាព័ត៌មានដែលត្រូវបាននាំចេញក្នុងរបាយការណ៍ស្តីពីស្ថានការណ៍អនុវត្តន៍កម្មវិធីការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២២ និងការអនុវត្តកម្មវិធីការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់ក្រសួងហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា៖ គិតត្រឹមដំណាច់ខែកុម្ភៈឆ្នាំនេះ តម្លៃមូលបត្រនៅលើទីផ្សារសម្រេចបាន ៧ ៧៨០ លានលានដុងកើនឡើង ០,២% បើធៀបនឹងចុងឆ្នាំ ២០២១ និងស្មើនឹង ៩២,៦% នៃផលិតផលក្នុងស្រុកសរុប (GDP)។

ទីផ្សារធានារ៉ាប់រងក៏ រក្សាបានអត្រាកំណើនជាវិជ្ជមានក្នុងរយៈពេល ២ ខែដើមដំបូងនៃឆ្នាំនេះដែរ។ ជាក់ស្តែង៖ ប្រាក់ចំណូលសរុបប្រមូលបានពីការធានារ៉ាប់រងត្រូវបានប៉ាន់ស្មានថាសម្រេចបានជាង ៧២១ លានលានដុង (កើនឡើង ១២,៦៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១); ទ្រព្យសម្បត្តិសរុបត្រូវបានប៉ាន់ស្មានថាសម្រចបាន ៧២១ លានលានដុង (កើនឡើង ២៣,៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១); ការវិនិយោគចូលខឿនសេដ្ឋកិច្ចឡើងវិញត្រូវបានប៉ានស្មានថាសម្រេចបាន ៥៨៨ លានលានដុង  (កើនឡើង ២២,១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ