ទីផ្សារឥណ្ឌានាំមកនូវឱកាសសម្រាប់កសិផល ស្បៀងអាហារកែច្នៃរបស់វៀត ណាម
(VOVWORLD) - នេះជាខ្លឹមសារ ស្នូលនៃសិក្ខាសាលាតាមប្រព័ន្ធវីដេអូដែលត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ស្ថានទូត វៀតណាមប្រចាំឥណ្ឌានិងសភា ពាណិជ្ជកម្មនិងឧស្សាហកម្មរបស់អ្នកនាំចូលឥណ្ឌា កាលពីថ្ងៃទី៧ ឧសភា សំដៅតភ្ជាប់កិច្ចសហប្រតិបតិ្តការអាជីវកម្មរវាងសហគ្រាសនៃប្រទេសទាំងពីរនាពេលខាងមុខ។
ទីផ្សារដោយមានចំនួនប្រជាជនឡើងដល់ទៅ១,៤ពាន់លាននាក់ និង ភាពស្រុះស្រួលគ្នាអំពីការផ្គត់ផ្គង់-តម្រូវការ គឺជាឱកាសដើម្បីវៀតណាមនិង ឥណ្ឌាជំរុញខ្លាំងនូវការដោះដូរកសិផលនិងស្បៀងអាហារកែច្នៃ ជាពិសេស គឺក្រោយពីជំងឺរាតត្បាត Covid-19 ត្រូវបានរុញថយក្រោយ។ នេះជាខ្លឹមសារ ស្នូលនៃសិក្ខាសាលាតាមប្រព័ន្ធវីដេអូដែលត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ស្ថានទូត វៀតណាមប្រចាំឥណ្ឌានិងសភា ពាណិជ្ជកម្មនិងឧស្សាហកម្មរបស់អ្នកនាំចូលឥណ្ឌា កាលពីថ្ងៃទី៧ ឧសភា សំដៅតភ្ជាប់កិច្ចសហប្រតិបតិ្តការអាជីវកម្មរវាងសហគ្រាសនៃប្រទេសទាំងពីរនាពេលខាងមុខ។
ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau បានសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មទីផ្សារគឺជាគោលដៅចម្បង ក្នុងដំណាក់កាលក្រោយ Covid-19។
“មេរៀនដែលបានដកចេញពីជំងឺរាតត្បាតនោះគឺយើងត្រូវតែធ្វើពិពិធ កម្ម មិនត្រឹមតែប្រភពផ្គត់ផ្គង់វត្ថុធាតុដើមប៉ុណ្ណោះទេ ថែមទាំងទីផ្សារប្រើ ប្រាស់ទៀតផង។ យើងត្រូវគិតដល់ទីផ្សារជំនួសផ្សេងៗនៅពេលមានបញ្ហា កើតមានឡើង។ ឥណ្ឌាជាទីផ្សារដែលមានកម្លាំងទិញកាន់តែកើនឡើងៗ ហើយគេក៏មានតម្រូវការចំពោះស្បៀងអាហាររបស់វៀតណាមដែរ”។
ក្នុងបរិបទដែលសកម្មភាពដោះដូរពាណិជ្ជកម្មអន្តរជាតិជួបការលំបាក យ៉ាងខ្លាំងនាបច្ចុប្បន្ន អ្នកនាំចូលឥណ្ឌាកំពុងយកចិត្តទុកដាក់ដល់ទីផ្សារ វៀតណាម ដែលបានរុញថយក្រោយជំងឺរាតត្បាតហើយចាប់ផ្ដើមវិល ត្រឡប់មកភាពធម្មតាវិញ។ ក្រៅពីនោះ មុខទំនិញកសិផលនានារបស់វៀត ណាមដូចជា គ្រឿងទេស ផ្លែស្រកានាគ កាហ្វេ កាកាវ និងជលផល ទទួល បានការនិយមចូលចិត្តរបស់អតិថិជនឥណ្ឌាតាំងពីយូរណាស់មកហើយ៕