ទីភ្នាក់ងារ JICA ផ្តល់សម្ភារៈបរិក្ខាពេទ្យព្យាបាលជំងឺកូវីដ១៩ដល់មន្ទីរពេទ្យ Cho Ray (វៀតណាម)

(VOVWORLD) - នាថ្ងៃទី ២៩ ខែកក្កដា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាមបានឲ្យដឹងថាទើនបានប្រគល់សម្ភារៈបរិក្ខាពេទ្យដំបូង រួមមានម៉ាស៊ីន ECMO និងឧបករណ៍ធ្វើតេស្តរហ័ស (Kit Test) PCR ដល់មន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ។
ទីភ្នាក់ងារ JICA ផ្តល់សម្ភារៈបរិក្ខាពេទ្យព្យាបាលជំងឺកូវីដ១៩ដល់មន្ទីរពេទ្យ Cho Ray (វៀតណាម) - ảnh 1 លោក MASUDA Chikahiro ប្រធានការិយាល័យសាខា  JICA វៀតណាមនៅទីក្រុងហូជីមិញ (ដំបូងពីខាងស្តាំ) ប្រគល់ម៉ាស៊ីន  ECMO ដល់មន្ទីរពេទ្យ Cho Ray (រូបថត៖ hcmcpv.org.vn)

 

នេះគឺជាសម្ភារៈបរិក្ខាពេទ្យនៅក្នុងគម្រោងផ្តត់ផ្គង់សម្ភារៈបរិក្ខាពេទ្យដែល មានទឹកប្រាក់សរុបប្រមាណ ៦០ លានយ៉េនជប៉ុន ស្មើនឹង ១២ ពាន់ លាន ដុងវៀតណាម) របស់ទីភ្នាក់ងារ JICA សម្រាប់មន្ទីរពេទ្យ Cho Ray ក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលបានប្រកាសកាលពីខែមិថុនាឆ្នាំ ២០២០។

តំណាង JICA ប្រចាំវៀតណាមបានលើកឡើងថាក្នុងរយៈពេលខាងមុខនេះ ទីភ្នាក់ងារនឹងបន្តពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុនដើម្បី ជួយឧបត្ថម្ភដល់ប្រទេសវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងទូទៅ ក្នុងនោរួមមានជំងឺរាតត្បាត កូវីដ១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ