ទីភ្នាក់ងារចារកម្មរបស់អាមេរិកនិងអង់គ្លេសសុទ្ធតែធ្វើចារកម្ម OPEC

ទីភ្នាក់ងារចារកម្មរបស់អាមេរិកនិងអង់គ្លេសសុទ្ធតែធ្វើចារកម្ម OPEC - ảnh 1
សន្និសិទ OPEC មួយ នាឆ្នាំ ២០១០។ (Image: VOV)

(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា កាសែតអាល្លឺម៉ង់ “Die Spiegel” បានឲ្យដឹងថា៖ ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) និងទីភ្នាក់ងារចារកម្មរដ្ឋាភិបាលអង់គ្លេស
(GCHQ) សុទ្ធតែធ្វើចារកម្មអង្គការបណ្ដាប្រទេសនាំចេញប្រេង (OPEC) ដោយ
មូលហេតុមួយថា៖ សន្តិសុខថាមពលគឺជាបញ្ហាសំខាន់បំផុតដែលទីភ្នាក់ងារ ចារកម្មនេះមានការយកចិត្តទុកដាក់ដូចគ្នា។ តាមប្រភពត័ត៌មានរបស់អតីត
ចារបុរសអាមេរិក លោក Edward Snowden បានឲ្យដឹងថា៖ ទីភ្នាក់ងារចារកម្ម របស់អាមេរិកនិងអង់គ្លេសបានជ្រៀបកចូលប្រព័ន្ធបណ្ដាញ computer របស់
OPEC ។  NSA បានរកឃើញថា៖ OPEC កំពុងត្រៀមរៀបចំបណ្តឹងតវ៉ាប្រឆាំង
ជំទាស់ផ្តាច់មុខនៅអាមេរិក ឬ ការដែល អារ៉ាប់ប៊ីសាអ៊ូឌីដកំពុងស្វែងរកវិធាន
ការបង្កើនទិន្នផលប្រេង។ ប្រធានរបស់ OPEC ក៏ស្ថិតក្នុងបញ្ជីឈ្មោះបុគ្គល
ដែលកំពុងត្រូវ បានតាមដាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ