ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងព្យាករណ៍ពីលទ្ធភាពប្រារព្ធកិច្ចប្រជុំ​កំពូលរវាងអាមេរិកនិងកូរ៉េខាងជើង

(VOVWORLD) - NIS បានផ្តល់ឱ្យការវាយតម្លៃក្នុងសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភាកូរ៉េខាងត្បូងនាថ្ងៃទី៤ខែវិច្ឆិកា។យោងតាម NIS កូរ៉េខាងជើងនិងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងតភ្ជាប់កិច្ចពិភាក្សាថ្នាក់អ្នកជំនាញនៅខែនេះឬបើយឺតបំផុតនៅដើមខែធ្នូ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងព្យាករណ៍ពីលទ្ធភាពប្រារព្ធកិច្ចប្រជុំ​កំពូលរវាងអាមេរិកនិងកូរ៉េខាងជើង - ảnh 1ប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោកKim jong-un (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) ដែលបានចាត់ទុកថា មេដឹកនាំកូរ៉េខាងជើងលោក Kim jong-un ហាក់ដូចជាបានសម្រេចចិត្តអនុវត្ដកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅខែធ្នូខាងមុខនេះនៅមុនពេលផុតកំណត់ចុងក្រោយនៅដំណាច់ឆ្នាំ ដែលទីក្រុងព្យុងយ៉ាងបានកំណត់សំដៅឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។ NIS បានផ្តល់ឱ្យការវាយតម្លៃក្នុងសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភាកូរ៉េខាងត្បូងនាថ្ងៃទី៤ខែវិច្ឆិកា។យោងតាម NIS កូរ៉េខាងជើងនិងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងតភ្ជាប់កិច្ចពិភាក្សាថ្នាក់អ្នកជំនាញនៅខែនេះឬបើយឺតបំផុតនៅដើមខែធ្នូ។

NIS កំពុងវាយតម្លៃយ៉ាងប្រយ័ត្នប្រយែងអំពីលទ្ធភាពដែលមេដឹកនាំលោកKim jong-un នឹងធ្វើដំណើរទស្សនកិច្ចនៅចិនក្នុងឆ្នាំ២០១៩ក្នុងបរិបទនៃប្រទេសទាំងពីរអបអរខួបលើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។យោងតាម NIS ទីក្រុងព្យុងយ៉ាងនិងទីក្រុងប៉េកាំងហាក់ដូចជាកំពុងពិគ្រោះយោបល់អំពីលទ្ធភាពលោក Kim jong-un នឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង។នៅក្នុងឱកាសទាំងពីរមុនពេលជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅសិង្ហបុរីក្នុងខែមិថុនាឆ្នាំ២០១៨និងទីក្រុងហាណូយនៅខែកុម្ភៈឆ្នាំ២០១៩លោក Kim jong-un បានធ្វើដំណើរទៅកាន់ចិនដើម្បីធ្វើការពិភាក្សាជាមួយប្រធានាធិបតីស៊ីជីនពីង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ