ទីភ្នាក់ងារសារព័ត៍មានម៉ិចស៊ិកូត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយរូបភាពវៀតណាមនៅអាមេរិកឡាទិន
|
ឈូងសមុទ្រហាឡង |
(VOV)_អគ្គនាយកទីភ្នាក់ងារសារព័ត៍មានជាតិម៉ិចស៊ិកូ NOTIMEX លោក
Alejandro Ramos បានអះអាងថា៖ ទីភ្នាក់ងារសារព័ត៍មានម៉ិចស៊ិកូត្រៀមខ្លួនជា
ស្រេចផ្សព្វផ្សាយរូបភាពវៀតណាមនៅអាមេរិកឡាទិន នៅក្នុងជំនួបសន្ទនាជា
មួយឯកអគ្គរដ្ឋទូតវៀតណាម លោក Le Linh Lan នាថ្ងៃទី១៧ធ្នូ។ តាមលោក
Alejandro Ramos ថា៖ចំពោះមុខ NOTIMEX និងទីភ្នាក់ងារសារព័ត៍មានវៀតណាម
អាចរួមគ្នាផលិតបណ្ដាកម្មវិធីសោធទស្សន៍ ស្ដីពីវប្បធម៌ ម្ហូបអាហារ ទេសចរណ៍
និងសេដ្ឋកិច្ច…ជាដើម។
លោក Alejandro Ramos ក៏បានឯកភាពនិងគាំទ្រឯកអគ្គរដ្ឋទូតវៀតណាម
លោក Le Linh Lan ក្នុងការត្រៀមរៀបចំ បណ្ដាសកម្មភាពអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍ លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Linh Lan បានថ្លែងអំណរគុណចំពោះ
ការជួយឧបត្ថម្ភ និងគាំទ្ររបស់ NOTIMEX ចំពោះវៀតណាម ក្នុងកិច្ចការផ្សព្វផ្សាយ
ព័ត៍មាន ស្ដីពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី និងមនុស្សវៀតណាម។ លោក Le Linh
Lan ក៏បានសម្ដែងនុវគោលបំណងបន្តទទួលបានការជួយឧបត្ថម្ភពី NOTIMEX
ក្នុងការរៀបចំ ជូនដំណឹងអំពីបណ្ដាព្រឹត្តិការណ៍និងសកម្មភាពរបស់បណ្ដាស្ថា
ប័នដំណាង នាពេលខាងមុខនេះ ដើម្បីអបអរសាទរលើកទី៤០នៃទិវាបង្កើតទំ
នាក់ទំនងទ្វេភាគី បុណ្យជាតិ (ថ្ងៃទី២កញ្ញា) និងទិវាបង្កើតអាស៊ាន ជាដើម៕