ទីភ្នាក់ងារសារព័ត៌មានវៀតណាមបោះពុម្ភផ្សាយសៀវភៅដោយមានការព្យាករណ៍សំខាន់ៗជាច្រើនរបស់ថ្នាក់ដឹកនាំពិភពលោកក្នុងឆ្នាំ២០២០

(VOVWORLD) - វណ្ណកម្មបោះពម្ភនេះត្រូវបានវាយតម្លៃថា មានអត្ថ ប្រយោជន៍ជាច្រើនចំពោះអ្នកនយោបាយ អ្នកតាក់តែងគោលនយោបាយ ក៏ដូចជាថ្នាក់ដឹកនាំសហគ្រាស វិទ្យាស្ថានស្រាវជ្រាវនិងមហាវិទ្យាល័យ ជាដើម។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបោះពុម្ភផ្សាយសៀវភៅដោយមានការព្យាករណ៍សំខាន់ៗជាច្រើនរបស់ថ្នាក់ដឹកនាំពិភពលោកក្នុងឆ្នាំ២០២០ - ảnh 1អត្ថបទសរសេរមួយនៅក្នុងសៀវភៅនេះ (រូបថត៖ TTXVN) 

“ការព្យាករណ៍ឆ្នាំ២០២០៖ បំផ្លិចបំផ្លាញ/ស្ថាបនាឡើងវិញ” ជាចំណង ជើងនៃសៀវភៅបោះពុម្ភផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងប៉ុន្មានថ្ងៃនៃបុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោស័ក២០២០ នេះ។ នេះជាឆ្នាំទី៣ ជាប់ៗគ្នាហើយ ដែលទីភ្នាក់ងារសារព័ត៌មានវៀតណាមទិញសិទ្ធិអ្នកនិពន្ធ បោះពុម្ភផ្សាយវណ្ណកម្មច្បាប់ពិសេសដែលក្រឡេកមើលឡើងវិញឆ្នាំ២០១៩និងចេញការព្យាករណ៍សម្រាប់ឆ្នាំ២០២០ របស់អង្គការសារព័ត៌មានអន្តរ ជាតិ Project Syndicate ហើយបំពេញបន្ថែមអត្ថបទសរសេរជាច្រើនរបស់ ថ្នាក់ដឹកនាំវៀតណាម។ វណ្ណកម្មបោះពម្ភនេះត្រូវបានវាយតម្លៃថា មានអត្ថ ប្រយោជន៍ជាច្រើនចំពោះអ្នកនយោបាយ អ្នកតាក់តែងគោលនយោបាយ ក៏ដូចជាថ្នាក់ដឹកនាំសហគ្រាស វិទ្យាស្ថានស្រាវជ្រាវនិងមហាវិទ្យាល័យ ជាដើម។

        សៀវភៅ “ព្យាករណ៍ឆ្នាំ២០២០៖បំផ្លិចបំផ្លាញ/ស្ថាបនាឡើងវិញ” បាន ប្រមូលផ្ដុំការវិភាគ ការព្យាករណ៍ស្ដីពីបញ្ហានយោបាយ សេដ្ឋកិច្ច បច្ចេក វិទ្យា បរិស្ថាន របស់បណ្ដាអ្នកនិពន្ធដែលសុទ្ធតែជាប្រមុខរដ្ឋនិងថ្នាក់ដឹកនាំជាន់ខ្ពស់លើទូទាំងប្រទេសដូច ជា នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកលោក Roberto Azevedo ជាដើម។ ក្រៅពីនោះ សៀវភៅឆ្នាំនេះត្រូវបានបំពេញ បន្ថែមអត្ថបទសរសេររបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងរដ្ឋមន្រ្តីវៀតណាមជាច្រើនរូបទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ