ទុយណេស៊ីប្រកាសរំ សាយរដ្ឋាភិបាលចង សម្ព័ន្ធ
(VOVworld) - នាថ្ងៃទី ៦ កុម្ភៈ នាយករដ្ឋមន្ត្រី ទុយណេស៊ី លោក Hamadi Jebali បាន
ប្រកាសរំសាយ រដ្ឋាភិបាលចងសម្ព័ន្ធដើម្បីបង្កើតរដ្ឋាភិបាល “technocratie” ពីឥឡូវនេះ
ដល់ពេលណាការបោះឆ្នោតត្រូវបានរៀបចំឡើង។ សេចក្តីប្រកាសនេះត្រូវបាននាំចេញ ក្នុងកាលៈទេសៈ បណ្ដាការធ្វើប៉ាតុកម្មបន្ត រីករាលដាល ក្នុងទីក្រុងជាច្រើននៅ
ទុយណេស៊ី ក្រោយពី អ្នកដឹកនាំរបស់គណៈ បក្ស “បណ្ដាជនស្នេហាជាតិប្រជាធិ
បតេយ្យប្រឆាំង” (DPP) លោក Chokri Belaid ត្រូវបាញ់សំលាប់។ លោក Jebali ចាត់ទុកការធ្វើឃាតនេះគឺជា ទង្វើភេវរកម្មនិងសន្យានឹងរុករកចាប់ខ្លួនជនស្មើស។
បណ្ដាប៉ាតុករនិង គ្រួសាររបស់ លោក Belaid បានចោទប្រកាន់គណៈបក្សឥស្លាម
Ennahda នៅប្រទេសនេះឈរនៅខាងរឿងឃាតកម្មនេះ។ ប៉ុន្តែ ប្រធានគណៈបក្ស
Ennahda បានបដិសេធការចោទប្រកាន់ពោខាងលើទាំងស្រុង៕
|
នាយករដ្ឋមន្ត្រី ទុយណេស៊ី លោក Hamadi Jebali (Image: Internet) |