ទុយនេស៊ីកំណត់អត្តសញ្ញាណជនដៃដល់ក្នុងការវាយប្រហារនៅទីក្រុងទុយនីស

(VOVworld)-នាថ្ងៃទី២៦វិច្ឆិកា ក្រសួងមហាផ្ទៃទុយនេស៊ីបានជូនដំណឹងថា ត្រូវ កំណត់បានអត្តសញ្ញាណជនដៃដល់ដែលអនុវត្តការវាយប្រហារដោយគ្រាប់បែក
អត្តឃាតតម្រង់ទៅលើ រថយន្ដក្រុងការពារសន្តិសុខប្រធានាធិបតីនៅទីក្រុង
ទុយនីស បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន១៤នាក់ត្រូវស្លាប់និង២០​ នាក់ផ្សេងទៀតរងរបួស។ សេចក្តីជូនដំណឹងពោលខាងលើបានលើកច្បាស់ថា យោងតាមលទ្ធផលវិភាគ AND បូលីសបានកំណត់ជនដៃដល់ដែលវាយប្រហារគឺ
Houssam ben Hedi ben Miled Abdelli អាយុ២៦ឆ្នាំ ជាអ្នកលក់តាមផ្លូវនៅ​ Manouba ជាយទីក្រុងទុយនីស។ ការសន្និដ្ឋាននេះរបស់ទុយនេស៊ីគឺផ្ទុយទៅនឹង សេចក្
តីប្រកាសដែលក្រុម IS នាំចេញ ដោយទទួលស្គាល់ថា អនុវត្តការវាយប្រហារ
ដោយគ្រាប់បែកនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ