|
នាយករដ្ឋមន្រ្តីទុយនេស៊ីលោក Youssef Chahed ថ្លែងមតិនៅព្រឹត្តិការណ៍មួយកាលពីថ្ងៃទី២៥ តុលា (រូបថត៖Xinhua/TTXVN) |
(VOVworld) - នាថ្ងៃទី២៧ តុលា ក្រសួងមហាផ្ទៃទុយនេស៊ីប្រកាសថា កង
កម្លាំង សន្តិសុខប្រទេសនេះបានកំទេចបណ្ដាញមួយក្នុងចំណោមបណ្ដាញភេរវកម្ម
គ្រោះថ្នាក់បំផុត ដែលមានសមាជិកជានារីទាំងអស់ដែលបានធ្វើសកម្មភាពនៅ
ប្រទេសនេះក្នុងរយៈពេល២ឆ្នាំកន្លងមក។ក្រសួងមហាផ្ទៃទុយនេស៊ីឲ្យដឹងថា កង
កម្លាំងសន្តិសុខ ទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ស្ដីអំពីសកម្មភាពគួរឲ្យ
សង្ស័យរបស់នារីមួយនាក់មានអាយុ៣០ឆ្នាំ ដែលជាបងស្រីរបស់ភេរវករគ្រោះ
ថ្នាក់មួយនាក់។កងកម្លាំងសន្តិសុខបានចាប់ខ្លួននារីពោលខាងលើក្រោយនោះ។
មុខសញ្ញានេះទទួលស្គាល់ថា គាត់បានស្បថស្បែស្មោះត្រង់ជាមួយបណ្ដាញភេរវ
កម្មជានារីដែលកំពុងធ្វើសកម្មភាពនៅទុយនេស៊ី ហើយមានការទាក់ទងជាមួយ
អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។តាមរយៈសំដីសារភាពរបស់នារីរូបនេះ កង
កម្លាំងសន្តិសុខបានកំទេចបណ្ដាញភេរវកម្មពោលខាងលើ៕