ទុយនេស៊ីបិទទ្វាវិហារចំនួន៨០ក្រោយការវាយប្រហារភេរវកម្ម
(VOVworld)-នាថ្ងៃទី២៧មិថុនា នាយករដ្ឋមន្ត្រីទុយនេស៊ី Habib al-Essid បានឲ្យ
ដឹងថា រដ្ឋអំណាចប្រទេសនេះ បានសម្រេចបិទទ្វាវិហាអ៊ីស្លាមចំនួន៨០ ក្រោយ ពីការវាយប្រហារភេរវកម្មបណ្តាលឲ្យមនុស្សរាប់សិពនាក់ត្រូវស្លាប់។ លោក Habib ក៏បានអំពាវនាវប្រជាជនទុយនេស៊ី រួមកម្លាំងកាយចិត្តជាមួយរដ្ឋអំណាច ក្នុងការ
ប្រយុទ្ធប្រឆាំងនឹងលទ្ធិភេវកម្មនៅប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រីក៏ បាន
ជូនដំណឹងថា ជូនរង្វាន់ឲ្យអ្នកណាផ្តល់ព័ត៌មានទាក់ទិនដល់ភេរវករដែល កំពុង
លាក់ខ្លួន។ សេចក្តីសម្រេចនេះត្រូវបាននាំចេញ បន្ទាប់ពី ភេរវករ២នាក់ បានបាញ់
កាំភ្លើងតម្រង់ទៅលើសណ្ឋាគារផ្កាយ៤ ចំងាយពីទីក្រុង Tunis ប៉ែក ខាងត្បូង១៤០
គីឡូម៉្រែត បណ្តាលឲ្យមនុស្សចំនួន៣៩នាក់ត្រូវស្លាប់។ ក្រសួង នគបាលទុយនេ
ស៊ីឲ្យដឹងថា កំណត់បានអត្តសញ្ញាណរបស់ភេរវករ។ ក្នុងពេល ជាមួយគ្នានោះ អង្គ
ការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានទទួលស្គាល់ថា អនុវត្ត ការវាយប្រហារពោល
ខាងលើ៕