ទួរគី និងអ៊ុយក្រែនជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
(VOVWORLD) -នាថ្ងៃទី ៣ ខែវិច្ឆិកា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdoganនិងសមភាគីអ៊ុយក្រែនលោក Petro Poroshenko បានឯកភាពគ្នាជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដោយផ្ដោតលើវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យាការពារជាតិ។
ប្រធានាធិបតីទួរគី Recep Tayyip Erdogan (ស្ដាំ) និងសមភាគីអ៊ុយក្រែនលោក Petro Poroshenko ។ (ប្រភព: hurriyetdailynews.com) |
ថ្លែងមតិ នៅក្នុងសន្និសីទកាសែតរួម បន្ទាប់ពីកិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ អ៊ុយក្រែននៅអ៊ីស្តង់ប៊ុលនោះ លោកប្រធានាធិបតី Erdogan បានឲ្យដឹងថា ប្រទេសទាំងពីរ ប្តេជ្ញានាំទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីឡើងកំពស់ថ្មី។ យោងតាមលោក Erdogan បានឲ្យដឹងថា ទួរគី និងអ៊ុយក្រែនបានឯកភាពគ្នាថា នឹងដាក់ចេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីលម្អិតនាចុងឆ្នាំ នេះ ដោយមានគោលដៅទទួលឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក។
ចំណែកឯ លោកប្រធានាធិបតី Poroshenko បានសម្តែងនូវក្ដីសង្ឃឹមថាអ៊ុយក្រែននិងទួរគីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានឆាប់ៗ។ តាមលោក Poroshenko បានឲ្យដឹងថាប្រទេសទាំងពីរសុទ្ធតែមានគោលបំណងចង់ជំរុញពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញការវិនិយោគផងដែរ៕