ទួរគី រុស្ស៊ី និងកាតាសម្របសម្រួលដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅអាហ្វ្រិក

(VOVWORLD) - ប្រទេសរុស្ស៊ីបានសម្រេចចិត្តបរិច្ចាគគ្រាប់ធញ្ញជាតិចំនួន ១ លានតោនដល់ ប្រទេសចំនួន ៦ នៅអាហ្វ្រិក បន្ទាប់ពីប្រទេសនេះបានដកខ្លួនចេញពីកិច្ចព្រមព្រៀង គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយអ៊ុយក្រែនកាលពីខែកក្កដាឆ្នាំមុន។ 
ទួរគី រុស្ស៊ី និងកាតាសម្របសម្រួលដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅអាហ្វ្រិក - ảnh 1ការប្រមូលផលស្រូវសាលីនៅវាលស្រែមួយក្នុងទីក្រុង Stavropol (រុស្ស៊ី)។ (រូបថត៖ AFP/TTXVN)
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងអង់ការ៉ា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសនេះ រួមជា មួយនឹងរុស្ស៊ី និងកាតាកំពុងធ្វើសកម្មភាពការទូតតាមទូរស័ព្ទដើម្បីធានាឲ្យគ្រាប់ ធញ្ញជាតិរបស់រុស្ស៊ីត្រូវបានបញ្ជូនទៅកាន់បណ្តាប្រទេសអាហ្វ្រិកដែលកំពុងខ្វះខាតស្បៀងអាហារ។ មេដឹកនាំទួរគីបានប៉ាន់ប្រមាណថា ៤៤% នៃគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលត្រូវបាននាំចេញតាមរយៈ "ច្រករបៀងសាមគ្គីភាព" បានមកដល់សហភាពអឺរ៉ុប (EU) ខណៈដែលទួរគី និងអាហ្វ្រិកទទួលបាន ១៤% សម្រាប់ភាគីនីមួយៗ។
ប្រទេសរុស្ស៊ីបានសម្រេចចិត្តបរិច្ចាគគ្រាប់ធញ្ញជាតិចំនួន ១ លានតោនដល់ ប្រទេសចំនួន ៦ នៅអាហ្វ្រិក បន្ទាប់ពីប្រទេសនេះបានដកខ្លួនចេញពីកិច្ចព្រមព្រៀង គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយអ៊ុយក្រែនកាលពីខែកក្កដាឆ្នាំមុន។ កាលពីដើមខែនេះ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានប្រកាសថា គ្រាប់ ធញ្ញជាតិរបស់រុស្ស៊ីនឹងត្រូវដឹកជញ្ជូនទៅកាន់ទ្វីបអាហ្រ្វិកក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ ក្នុងពេលជាមួយគ្នានោះ លោកប្រធានាធិបតី Erdogan បានបញ្ជាក់ថា ទីក្រុងអង់ការ៉ា នឹងជួយដោះស្រាយកញ្ចប់ទំនិញទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ