ទួរគី វាយប្រហារជនជាតិឃឺដនៅស៊ីរី៖អង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពី ស្ថានភាពមនុស្សធម៌
(VOVWORLD) -លោក Guterres បានអំពាវនាវឱ្យភាគីទាក់ទិននានាបញ្ឈប់ជម្លោះ និងដោះស្រាយក្ដីបារម្ភតាមរយៈសន្តវិធី។ លោក Guterres បានសង្កត់ធ្ងន់ថា លើកិច្ចការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនស៊ីវិលតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ទិដ្ឋនភាពនៃការវាយប្រហារជនជាតិឃឺដនៅស៊ីរីរបស់ទួរគី (រូបថត៖ TTXVN) |
នាថ្ងៃទី ១៤ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការវិវឌ្ឍយោធានៅភាគឦសានប្រទេសស៊ីរី ក្នុងបរិបទ ដែលជនស៊ីវិលត្រូវបានស្លាប់បាត់បង់ជីវិត និងត្រូវជម្លៀសចេញបានកើនឡើង ខណៈដែលទួរគីបានធ្វើការយុទ្ធនាការយោធា សំដៅទៅលើកងកម្លាំងជនជាតិឃឺដនៅប្រទេសស៊ីរី។ លោក Guterres បានអំពាវនាវឱ្យភាគីទាក់ទិននានាបញ្ឈប់ជម្លោះ និងដោះស្រាយក្ដីបារម្ភតាមរយៈសន្តវិធី។ លោក Guterres បានសង្កត់ធ្ងន់ថា លើកិច្ចការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនស៊ីវិលតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានសម្តែងការព្រួយបារម្ភផងដែរថាសង្រ្គាមនៅភាគ ឦសានប្រទេសស៊ីរីមានហានិភ័យអាចដោះលែងអ្នកទោសដែលមានទំនាក់ទំនងជាមួយក្រុមភេរវកររដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគាររបស់កងកម្លាំងជនជាតិឃឺដ៕