ទួរគីគំរាមកំហែងស៊ីរីអំពីការគាំទ្រ YPG / PKK

(VOVWORLD) -នាថ្ងៃទី ១៩ កុម្ភៈ ក្នុងការជួបសន្ទនាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នោះ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានព្រមានថា រដ្ឋាភិបាលស៊ីរីនឹងត្រូវប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើ Damascus ទទួលបានកិច្ចព្រមព្រៀងមួយជាមួយកងកម្លាំងការពារប្រជាជនជនឃឺដ (YPG) សំដៅប្រឆាំងនឹងយុទ្ធនាការយោធារបស់ទួរគី។
ទួរគីគំរាមកំហែងស៊ីរីអំពីការគាំទ្រ YPG / PKK - ảnh 1ទួរគីគំរាមកំហែងស៊ីរីអំពីការគាំទ្រ YPG / PKK 

នាថ្ងៃទី ១៩ កុម្ភៈ ក្នុងការជួបសន្ទនាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នោះ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានព្រមានថា រដ្ឋាភិបាលស៊ីរីនឹងត្រូវប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើ Damascus ទទួលបានកិច្ចព្រមព្រៀងមួយជាមួយកងកម្លាំងការពារប្រជាជនជនឃឺដ (YPG) សំដៅប្រឆាំងនឹងយុទ្ធនាការយោធារបស់ទួរគី។

ក៏ក្នុងជំនួបសន្ទនាតាមទូរសព្ទនេះ លោក Erdogan បានថ្លែងទៅកាន់លោក Putin ថា យុទ្ធនាការយោធា មែកអូលីវ ដែលទួរគីបានអនុវត្តនៅតំបន់ Afrin (ភាគខាងជើងស៊ីរី) សំដៅលុបបំបាត់វត្តមានរបស់ខ្មាន់កាំភ្លើង YPG នឹងត្រូវបានបន្តអនុវត្តតាមផែនការ។

ការព្រមានពោលខាងលើត្រូវបានលោក Erdogan នាំចេញក្នុងបរិបទដែលមុននេះមួយថ្ងៃ ទីប្រឹក្សារដ្ឋអំណាចជនឃឺដនៅស៊ីរីបែកខាងជើងបានឲ្យដឹងថា កងកម្លាំងជនឃឺដនៅស៊ីរី និងកងទ័ពស៊ីរីទទួលបានកិច្ចព្រមព្រៀងមួយស្ដីពីការអនុញាត្តិឲ្យកងទ័ពស៊ីរីទៅកាន់ Afrin៕

ប្រតិកម្មទៅវិញ

ផ្សេងៗ