|
ប៉ូលីសហ៊ុំព័ទ្ធផ្លូវចេញចូលព្រលានយន្តហោះ Ataturk ក្រោយពីការវាយប្រហារ (រូបថត៖EPA/TTXVN) |
(VOVworld) - ជនសង្ស័យចំនួន១៣នាក់ ក្នុងនោះមានពលរដ្ឋទួរគី១០នាក់ត្រូវបាន
ចោទប្រកាន់ទាក់ទិនដល់ការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះ Ataturk នៅ
ទីក្រុង Istanbul នាថ្ងៃទី២៩ មិថុនា ដែលបណ្ដាលឲ្យមនុស្សយ៉ាង ហោចណាស់៤៥
នាក់ស្លាប់និង១៤៧នាក់រងរបួស។បើទោះបីជាមិនបង្ហាញនូវ សញ្ជាតិរបស់ជន
សង្ស័យបរទេសក្ដី ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Dogan របស់ ទួរគីបានឲ្យដឹងថា ជន
សង្ស័យទាំងនេះត្រូវបានចោទប្រកាន់ពីបទចូលរួមអង្គការ ភេរវកម្ម សម្លាប់មនុស្ស
និងបង្កមហន្តរាយលើឯកភាពរបស់ប្រទេសជាតិ។សារព័ត៌មានទួរគីចាត់ទុកថា
មេគំនិតនៃការវាយប្រហារនេះគឺជាឈ្មោះ Akhmed Chatayev ដែលជាមេដឹកនាំ
សញ្ជាតិ Chechnya នៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាសនៅ Istanbul៕