ទួរគីចាប់ខ្លួនជនសង្ស័យ IS ១៥នាក់

ទួរគីចាប់ខ្លួនជនសង្ស័យ IS ១៥នាក់ - ảnh 1
កងកម្លាំងពិសេសទួរគីធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកមួយ (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងយុទ្ធនាការតាមចាប់ពួកភេរវករ ប៉ូលីសទួរគីនាថ្ងៃទី១ មេសា បាន
ចាប់ខ្លួនមុខសញ្ញាចំនួន១៥នាក់ដែលជាប់សង្ស័យជាភេរវករនៃក្រុមរដ្ឋអ៊ីស្លាម (IS)
 ស្វ័យប្រកាសនៅទីក្រុង Izmir ភាគខាងលិចប្រទេសនេះ។មុខសញ្ញាទាំងនេះត្រូវ
ជាប់សង្ស័យអនុវត្តន៍ការវាយប្រហារប្រដាប់អាវុធនៅខេត្ត Adana និងខេត្ត Mersin
ភាគខាងត្បូងទួរគីកាលពីឆ្នាំ២០១៥។ការចាប់ខ្លួននេះប្រព្រឹត្តិ ទៅក្នុងកាលៈទេសៈ
ដែលកងទ័ពទួរគីកំពុងស្ថិតនៅកំរិតគ្រោះអាសន្នខ្ពស់ដើម្បី តាមចាប់មុខសញ្ញានៃ
អង្គការភេរវកម្ម IS នៅទួរគី ដែលត្រូវបានចាត់ទុកថា  កំពុងមានឧបាយកលធ្វើការ
វាយប្រហារដោយគ្រាប់បែកនៅទីប្រជុំជនច្រើនកុះ ករនៅលើទូទាំងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ