|
ប៉ូលីសចាប់ខ្លួនទាហានដែលចូលរួមធ្វើរដ្ឋប្រហារនៅទួរគី (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៣ តុលា សារព័ត៌មានទួរគីផ្សាយថា ប្រទេសនេះបាន
ចាប់ខ្លួនមនុស្សប្រមាណ៣៥ពាន់នាក់ដែលត្រូវបានចាត់ទុកថា មានការជាប់ទាក់
ទិនដល់អង្គការមួយក្រោមការប្រតិបត្តិរបស់បុព្វជិតអ៊ីស្លាម Fethullah Gulen នៅ
អាមេរិក។នេះជាឥស្សរៈជនដែលត្រូវទួរគីចោទប្រកាន់ពីអំពើរៀបចំការធ្វើរដ្ឋ
ប្រហារមិនសម្រេចជោគជ័យកាលពីខែកក្កដាកន្លងទៅ។រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ទួរគីលោក Bekir Bozdag ឲ្យដឹងថា នាបច្ចុប្បន្នមានជនសង្ស័យជាង៣ពាន់នាក់
កំពុងត្រូវបានស្វែងរកចាប់ខ្លួន ខណៈដែលមនុស្សចំនួន២៦ពាន់នាក់ត្រូវបាន
ដោះលែង៕