ទួរគីចាប់ខ្លួនមុខសញ្ញាសង្ស័យជាសមាជិករបស់ IS ចំនួន ៩ នាក់
|
ទួរគីចាប់ខ្លួនមុខសញ្ញាសង្ស័យជាសមាជិករបស់ IS ចំនួន ៩ នាក់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ មករា កំលាំងសន្តិសុខរបស់ទួរគីបានចាប់ខ្លួនមុខសញ្ញា
ជាជនបរទេសត្រូវបានសង្ស័យជាសមាជិកនៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស
(IS)។ បណ្ដាមុខសញ្ញាពោលខាងលើត្រូវបានចាប់ខ្លួន នៅខេត្ត Kilis (ភាគខាង
ត្បូងទួរគី) ក្នុងពេលស្វែងរករបៀបឆ្លងដែនខុសច្បាប់ពី ស៊ីរីចូលទួរគី។ មជ្ឈដ្ឋាន
មន្ត្រីទួរគីបានបើកទូលាយបណ្ដាយុទ្ធនាការបង្ក្រាបតម្រង់ទៅលើក្រុមទាក់ទិន
ដល់ IS ក្រោយពីការវាយប្រហារដោយគ្រាប់បែកនៅ រដ្ឋធានីអានការ៉ា នាខែ
តុលា ឆ្នាំទៅមិញ ដែលធ្វើឲ្យមនុស្សចំនួន ១ រយនាក់ត្រូវស្លាប់។ ក្រុមជ្រុល
និយមបានទទួសខុសត្រូវដំណើរការវាយប្រហារពោលខាងលើ។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយទៀត នាថ្ងៃទី ៤ មករា ទាហានចំនួន ១០០ នាក់ចំណុះកងទ័ពជើង
អាកាសអាល្លឺម៉ង់ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានសឹករបស់អង្គការសន្ធិសញ្ញា
អាត្លង់ទិកខាងជើង NATO ប្រចាំនៅទួរគីដើម្បីចូលរួមភារកិច្ចអន្តរជាតិប្រឆាំង
នឹង IS នៅស៊ីរី៕