ទួរគីចាប់ផ្ដើមឡើងវិញដំណើរការចរចារចូលរួម EU

ទួរគីចាប់ផ្ដើមឡើងវិញដំណើរការចរចារចូលរួម EU - ảnh 1
នាយករដ្ឋមន្រ្តីទួរគីលោក Ahmet Davutoglu (រូបថត៖AFP/TTXVN)

(VOVworld) - សហភាពអឺរ៉ុប (EU) និងទួរគី នាថ្ងៃទី១៤ ធ្នូ បានចាប់ផ្ដើមឡើងវិញ
ជំនួ​បចរចារអំពីការដែលប្រទេសនេះចូលរួម EU។នៅជំនួបនេះ EU និងទួរគី បាន
ពិភាគ្សាអំពីបញ្ហាទាក់ទិនដល់គោលនយោបាយសេដ្ឋកិច្ចនិងរូបីយវត្ថុ។ថ្លែងមតិនៅ
សន្និសីទកាសែតបន្ទាប់នោះ លោក Jean Asselborn រដ្ឋមន្រ្តីការបរទេសលុចសំបួជា
ប្រទេសកំពុងជាប្រធានប្ដូរវេនរបស់ EU បានអះអាងថា EU ត្រូវការ ទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រជាមួយទួរគីទាក់ទិនដល់បញ្ហាអន្តរជាតិជាច្រើនដូចជាជនអន្តោ
ប្រវេសន៍ ប្រឆាំងភេរវកម្ម សន្តិសុខថាមពល សេដ្ឋកិច្ចពាណិជ្ជកម្ម និងអាកាស
ធាតុ។លោក Jean Asselborn ក៏បានអំពាវនាវឲ្យទួរគី មិនធ្វើការជួញ ដូរប្រេងជាមួយ
អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) សំដៅរាំងស្កាត់ប្រភពហិរញ្ញវត្ថុសំរាប់អង្គការ
នេះ។
ដំណើរការចរចារអំពីការដែលទួរគីចូលរួម EU ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៥
ហើយត្រូវផ្អាកតាំងពីពេលនោះមក។កាលពីខែតុលាកន្លងទៅ EU បាននាំចេញ
ផែនការធ្វើសកម្មភាពមួយជាមួយទួរគីក្នុងគោលបំណងទប់ស្កាត់រលកជន
ចំណាកស្រុកហូរចូលក្នុងទ្វីបអឺរ៉ុប។នេះគឺជាឱកាសដើម្បីទួរគីខិតមកជិត EU ថែម
ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ