ទួរគីដកខ្លួនពីតំណែង​ជាប្រទេស​ម្ចាស់ផ្ទះសន្និសីទ COP១៦ ស្តីពីជីវចម្រុះ

(VOVWORLD) -  ប្រទេសទួរគីបាន "សម្តែងការសោកស្តាយ" ដែលខ្លួនត្រូវសម្រេចចិត្តបោះបង់ចោលតួនាទីដឹកនាំការចរចា COP១៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពី ថ្ងៃទី ២១ ខែតុលាឆ្នាំនេះ ដល់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំក្រោយ។
ទួរគីដកខ្លួនពីតំណែង​ជាប្រទេស​ម្ចាស់ផ្ទះសន្និសីទ COP១៦ ស្តីពីជីវចម្រុះ - ảnh 1គំនរបែកបាក់បន្ទាប់ពីការរញ្ជួយដីនៅទីក្រុង Kahramanmaras ប្រទេសទួរគី។ រូបថត៖ AFP/VNA

យោងតាមអង្គការសហប្រជាជាតិ (UN) ប្រទេសតួកគីកាលពីថ្ងៃទី ៣ ខែសីហា បានឲ្យដឹងថា ខ្លួនមិនអាចទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះសម្រាប់សន្និសីទលើកទី ១៦ នៃភាគីហត្ថលេខីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ(COP១៦) ឆ្នាំ ២០២៤ ដោយសារប្រទេសនេះនៅតែស្ថិតក្នុងដំណើរការស្តារឡើងវិញពីគ្រោះរញ្ជួយដីកាលពីដើមឆ្នាំនេះ។ នៅក្នុងលិខិតមួយដែលបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនក្នុងសប្តាហ៍នេះ ទីភ្នាក់ងារឃ្លាំមើលអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ(CBD) បានឲ្យដឹងថា ប្រទេសទួរគីបាន "សម្តែងការសោកស្តាយ" ដែលខ្លួនត្រូវសម្រេចចិត្តបោះបង់ចោលតួនាទីដឹកនាំការចរចា COP១៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពី ថ្ងៃទី ២១ ខែតុលាឆ្នាំនេះ ដល់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំក្រោយ។ CBD ក៏កំពុងទាក់ទងជាមួយប្រទេសផ្សេងទៀតដើម្បីជំនួសទួរគីក្នុងតួនាទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ