ទួរគីដាក់ចេញលក្ខខ័ណ្ឌដើម្បីរួមជាមួយអាមេរិកចូលរួមយុទ្ធនាការប្រឆាំង IS

ទួរគីដាក់ចេញលក្ខខ័ណ្ឌដើម្បីរួមជាមួយអាមេរិកចូលរួមយុទ្ធនាការប្រឆាំង IS - ảnh 1
ប្រធានាធិបតីទួរគីលោក Tayyip Erdogan ថ្លែងមតិនៅមហាសន្និបាតអ.ស.បកាលពីថ្ងៃទី២០ កញ្ញា (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីទួរគីលោក Tayyip Erdogan នាថ្ងៃទី២៥ កញ្ញា
ប្រកាសថា ប្រទេសនេះមានគោលបំណងរួមជាមួយអាមេរិកចូលរួមយុទ្ធនាការ
យោធារួម សំដៅវាយបណ្ដេញ អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ចេញពីខ្សែ
ក្រៀបដែលពួកគេកំពុងកាន់កាប់នៅទីក្រុង Raqqa ប្រទេសស៊ីរី ប៉ុន្តែដោយមាន
លក្ខខ័ណ្ឌនោះគឺអាមេរិកត្រូវបោះបង់ចោលកម្លាំងជន Kurd ចេញពីជំនួបចរចារ។
នាបច្ចុប្បន្នទំនាក់ទំនងរវាងអាមេរិកនិងទួរគីកំពុងតានតឹងដោយសារទាក់ទិនដល់
ការដែលអាមេរិកគាំពាកម្លាំងជន Kurd ចូលរួមយុទ្ធនាការប្រឆាំងអង្គការ IS។
ប្រធានាធិបតីលោក Tayyip Erdogan ចោទប្រកាន់អាមេរិកពីអំពើផ្គត់ផ្គង់បន្ថែមអាវុធ
សំរាប់កម្លាំងជន Kurd នៅប៉ែកខាងជើងស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ