ទួរគីត្រៀមខ្លូនជាស្រេចផ្ដល់ឯកសារអំពី លោក Gulen ឲ្យអាមេរិក

(VOVWORLD) -រដ្ឋមន្រ្តីយុត្តិធម៌ទួរគីលោក Abdulhamit Gul បានអះអាងថា ទីក្រុងអង់ការ៉ាត្រៀមខ្លួនជាស្រេចផ្ដល់ឲ្យគណប្រតិភូអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះនូវរាល់ឯកសារចាំចាច់ អំពីការស៊ើបអង្កេតពាក់ព័ន្ធនឹងសកម្មភាពនានារបស់ចលនាគាំទ្រ លោកFethullah Gulen។
ទួរគីត្រៀមខ្លូនជាស្រេចផ្ដល់ឯកសារអំពី លោក Gulen ឲ្យអាមេរិក - ảnh 1លោកFethullah Gulen - ដែលត្រូវចោទប្រកាន់នៅពីខាងក្រោយឧបាកលធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំ ២០១៦ 

នាថ្ងៃទី ៥ ខែមករា ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្រ្តីយុត្តិធម៌ទួរគីលោក Abdulhamit Gul បានអះអាងថា ទីក្រុងអង់ការ៉ាត្រៀមខ្លួនជាស្រេចផ្ដល់ឲ្យគណប្រតិភូអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះនូវរាល់ឯកសារចាំចាច់ អំពីការស៊ើបអង្កេតពាក់ព័ន្ធនឹងសកម្មភាពនានារបស់ចលនាគាំទ្រ លោកFethullah Gulen - ដែលត្រូវចោទប្រកាន់នៅពីខាងក្រោយឧបាកលធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំ២០១៦។

លោក Abdulhamit Gul ក៏បានចាត់ទុកថាដំណើរទស្សនកិច្ចរបស់គណប្រតិភូយុត្តិធម៌អាមេរិក គឺមានសារៈសំខាន់ ហើយលទ្ធផលនៃការស៊ើបអង្កេតនេះនឹងប៉ះពាល់ដល់ដំណើរការធ្វើបត្យាប័ន សាស្រ្តាចារ្យ Gulen ពីអាមេរិកទៅកាន់ទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ