ទួរគីថ្កោលទោសការវាយប្រហារភេរវកម្មនៅជិតព្រំដែនជាមួយស៊ីរី
|
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan (រូបថតៈ Reuters) |
(VOVworld)-ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្កោលទោស ចំពោះជនល្មើសដែលបង្ករការវាយប្រហារភេរវកម្មនាថ្ងៃទី២០កក្កដានៅខាងក្រៅ
មជ្ឈមណ្ឌលវប្បធម៌មួយ ស្ថិតនៅទីរួមស្រុក Suruc ជាប់ព្រំដែនជាមួយប្រទេស
ស៊ីរី។ ការវាយប្រហារនេះ បណ្តាលឲ្យមនុស្សចំនួន៣០នាក់ត្រូវស្លាប់និងមួយរយ
នាក់ផ្សេងទៀតរងរបួស។ សេចក្តីថ្កោលទោសរបស់លោក Recep Tayyip Erdoganបាននាំចេញនៅសន្និសីទការសែតរួម ជាមួយថ្នាក់ដឹកនាំសហគមទូរគីប្រចាំនៅ
ប្រទេស Cyprus(សាយព្រឺស) ហើយបានផ្សាយផ្ទាល់នៅលើទូរទូស្សន៍ TRT ផង
ដែរ។ មុននោះ មជ្ឈដ្ឋានមន្ត្រីទួរគីបានឲ្យដឹងថា ភស្តុតាងដំបូង បានបង្ហាញថា វាអាចជាការវាយប្រហារដោយគ្រាប់បែកអត្តឃាតរបស់ពួកឧទ្ទាមរដ្ឋអ៊ីស្លាម (IS)
ស្វ័យប្រកាស៕