ទួរគីនិងម៉ុងហ្គោលីមានគោលបំណងចូលរួមអាស៊ាន
(VOVWORLD) - ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ឲ្យដឹងថា លោកបានជួបសន្ទនាជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan និងនាយករដ្ឋមន្រ្តីម៉ុងហ្គោលីលោក Jargaltulga Erdenebat ហើយថ្នាក់ដឹកនាំទាំងពីររូបនេះបានស្នើឲ្យលោកគាំទ្រទួរគីនិងម៉ុងហ្គោលីចូលរួមអាស៊ាន។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖Kyodo/TTXVN) |
(VOVworld) - ប្រទេសទួរគីនិងម៉ុងហ្គោលីបានសំដែងគោលបំណងចូលរួមសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី១៦ ឧសភា ក្រោយពីចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបតិ្តការអន្តរជាតិក្រោមប្រធានបទ “ខ្សែក្រវ៉ាត់និងកំណាត់ផ្លូវ” នៅប្រទេសចិន ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ឲ្យដឹងថា លោកបានជួបសន្ទនាជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan និងនាយករដ្ឋមន្រ្តីម៉ុងហ្គោលីលោក Jargaltulga Erdenebat ហើយថ្នាក់ដឹកនាំទាំងពីររូបនេះបានស្នើឲ្យលោកគាំទ្រទួរគីនិងម៉ុងហ្គោលីចូលរួមអាស៊ាន។តាមប្រធានាធិបតីលោក Duterte ថា ប្រទេសទាំងពីរនេះអាចចូលរួមអាស៊ាន។ម៉ុងហ្គោលីបានចូលរួមវេទិកាតំបន់អាស៊ាន។ក្នុងពេលនោះ ទួរគីមានគោលបំណងជាដៃគូសន្ទនាមិនត្រឹមតែជាមួយអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាមួយប្រទេសផ្សេងៗទៀតដូចជាអាមេរិក ចិននិងជប៉ុនទៀតផង៕