ទួរគីនិងរុស្ស៊ីនឹងអញ្ជើញអាមេរិកចូលរួមការចរចារសន្តិភាពអំពីបញ្ហានៅស៊ីរី
|
ទួរគីនិងរុស្ស៊ីនឹងអញ្ជើញអាមេរិកចូលរួមការចរចារសន្តិភាពអំពីបញ្ហានៅស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ១៤ មករា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut
Cavusoglu បានអះអាងថា៖ ប្រទេសនេះនិងរុស្ស៊ីបានសម្រេចចិត្តអញ្ជើញ
អាមេរិកចូលរួមការចរចារសន្តិភាពស្តីពីស្ថានភាពនៅស៊ីរីដែលគ្រោងនឹង
រៀបចំឡើងនៅរដ្ឋធានី Astana កាហ្សាក់ស្ថាន។ ក្រៅពីនោះ រដ្ឋមន្ត្រី
Cavusoglu ក៏បានរំលឹកឡើងវិញថា៖ Ankara នៅបន្តប្រឆាំងជំទាស់ការ
អនុញាត្តិឲ្យក្រុមជ្រុលនិយម «បណ្ដាអង្គភាពការពារជន Kurd» (YPG)
របស់ស៊ីរីចូលរួមការចរចារពោលខាងលើ។ នាថ្ងៃដដែល គណៈកម្មាធិការ
ចរចារ (HNC) របស់ភាគីប្រឆាំងធំបំផុតនៅស៊ីរីបានសម្តែងការគាំទ្រ
ចំពោះការចរចារសន្តិភាពដែលរុស្ស៊ីនិងទួរគីធ្វើជាអ្នកអាជ្ញាកណ្ដាលនៅ
កាហ្សាក់ស្ថាន៕