ទួរគីនិងរុស្ស៊ីបានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងទាំងអស់ស្តីពីស៊ីរី
(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ វិមានប្រធានាធិបតីទួរគីបានជូនដំណឹងថាលោកប្រធានាធិបតី Tayyip Erdogan បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ។ យោងតាមសេចក្តីជូនដំណឹង ថ្នាក់ដឹកនាំទាំងពីររូបនេះបានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងស្តីពីស្ថានភាពនៅស៊ីរីកាលពីមុននោះ។
ក្បួនរថយន្តយោធាទួរគីនៅ Idlib (ស៊ីរី) (រូបថត៖ AP) |
ទាក់ទិននឹងការវិវត្តន៍នាពេលថ្មីៗនេះនៅខេត្ត Idlib លោក Tayyip Erdogan បានឲ្យដឹងថារដ្ឋាភិបាលស៊ីរី គួរតែមានអំពើអត់ធ្មត់ ដើម្បីបញ្ចៀសពី វិបត្តិមនុស្សធម៌។ លោកក៏បានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀង Sochi គប្បីអនុវត្តយ៉ាងពេញលេញនៅក្នុងខេត្ត Idlib ។
នាថ្ងៃដដែលនោះ រដ្ឋាភិបាលអាល្លឺម៉ង់បានជូនដំណឹងថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏មានការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីទួរគីលោក Tayyip Erdogan ដែលក្នុងនោះខ្លឹមសារក៏បានរំលឹក សំណើររៀបចំសន្និសីទស្តីពីប្រទេសស៊ីរីជាមួយប្រទេសរុស្ស៊ីផងដែរ៕