ទួរគីនិងសហភាពអឺរ៉ុបឯកភាពបន្ធូស្រាលភាពតានតឹងក្រោយពីការរដ្ឋ ប្រហារបរាជ័យ
|
ទួរគីនិងសហភាពអឺរ៉ុបឯកភាពបន្ធូស្រាលភាពតានតឹងក្រោយពីការរដ្ឋ ប្រហារបរាជ័យ (VNA) |
(VOVworld) – នាថ្ងៃទី ៩ កញ្ញា ទួរគីនិងសហភាពអឺរ៉ុប (EU) បានឯកភាពបន្ធូ
ស្រាលភាពតានតឹងក្រោយពីការធ្វើរដ្ឋប្រហារបរាជ័យនាពាក់កណ្ដាលខែកក្កដា
កន្លងទៅដែលមានលទ្ធភាពបង្រួញយថាទស្សចូលរួម EU នៃប្រទេសនេះ។ ភាគី
ទាំងពីរបានឯកភាពអំពីបញ្ហាពោលខាងលើក្នុងដំណើរទស្សនកិច្ចនៅទួរគីរបស់
តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិង
សន្តិសុខ លោកស្រី Federica Mogherini។ ថ្នាកដឹកនាំ EU រូបនេះបានសង្កត់
ធ្ងន់ថា៖ គប្បីបើកចេញទំព័រថ្មីមួយក្នុងដំណើរចូលរួម EU របស់ទួរគី ព្រមទាំង
ភាគីទាំងពីរបានឯកភាពដំណើរការសន្ទនាទ្វេភាគីច្រើនថែមទៀតលើគ្រប់វិស័យ៕