ទួរគីនិងសហរដ្ឋអាមេរិកបិទសំណុំរឿងគ្រូគង្វាល Andrew Brunson

(VOVWORLD) -នៅក្នុងអង្គជំនុំជំរៈនាថ្ងៃទី ១២ ខែតុលា ទោះបីជាកាត់ទោសដាក់ពន្ធនាគារ រយៈពេលបីឆ្នាំសម្រាប់គ្រូគង្វាលរូបនេះក៏ដោយ ប៉ុន្តែតុលាការទួរគីបានលើកឡើងយ៉ាងច្បាស់ថា គ្រូគង្វាលរូបនេះមិនត្រូវអនុវត្តន៍សាលក្រមនោះទេ។
ទួរគីនិងសហរដ្ឋអាមេរិកបិទសំណុំរឿងគ្រូគង្វាល Andrew Brunson - ảnh 1 គ្រូគង្វាលអាមេរិក លោក Andrew Brunson

តុលាការទួរគីបានចេញសាលក្រមដោះលែងឲ្យមានសេរីភាពសម្រាប់គ្រូគង្វាលអាមេរិក លោក Andrew Brunson ដែលត្រូវចាប់ឃុំខ្លួននៅប្រទេសទួរគីកាលពីឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទភេរវកម្ម ហើយជាបញ្ហាសំខាន់នៃ វិបត្តិការទូតរវាងអង់ការ៉ានិងទួរគី។

នៅក្នុងអង្គជំនុំជំរៈនាថ្ងៃទី ១២ ខែតុលា ទោះបីជាកាត់ទោសដាក់ពន្ធនាគារ រយៈពេលបីឆ្នាំសម្រាប់គ្រូគង្វាលរូបនេះក៏ដោយ ប៉ុន្តែតុលាការទួរគីបានលើកឡើងយ៉ាងច្បាស់ថា គ្រូគង្វាលរូបនេះមិនត្រូវអនុវត្តន៍សាលក្រមនោះទេ ដោយសារលោកបានអនុវត្តន៍សាលក្រម ចាប់តាំងពីពេល លោកត្រូវចាប់ឃុំខ្លួនមករួចហើយ ដោយចេញសាលក្រមដោះលែងឲ្យមានសេរីភាពវិញចំពោះគ្រូគង្វាលអាមេរិក លោក Andrew Brunson អាចចាកចេញពីប្រទេសទួរគីភ្លាមមួយរំពេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ