ទួរគីនិងអេមីរ៉េតអារ៉ាប់រួមប្រឆាំងជំទាស់សេចក្តីសម្រេចទទួលស្គាល់ Jerusalem របស់ ប្រធានាធិបតីអាមេរិក

(VOVWORLD) - ថ្នាក់ដឹកនាំបណ្ដាប្រទេសលើពិភពលោកបន្តសម្តែងការប្រឆាំងជំទាស់ចំពោះ សេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ 
ទួរគីនិងអេមីរ៉េតអារ៉ាប់រួមប្រឆាំងជំទាស់សេចក្តីសម្រេចទទួលស្គាល់ Jerusalem របស់ ប្រធានាធិបតីអាមេរិក  - ảnh 1 ទួរគីនិងអេមីរ៉េតអារ៉ាប់រួមប្រឆាំងជំទាស់សេចក្តីសម្រេចទទួលស្គាល់ Jerusalem របស់ ប្រធានាធិបតីអាមេរិក 

(VOVworld) – ថ្នាក់ដឹកនាំបណ្ដាប្រទេសលើពិភពលោកបន្តសម្តែងការប្រឆាំងជំទាស់ចំពោះ សេចក្តីសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ នាថ្ងៃទី ១០ ធ្នូ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានប្រកាសនឹងប្រើប្រាស់មធ្យោបាយទាំងអស់ដើម្បីប្រឆាំងជំទាស់សេចក្តីសម្រេច របស់អាមេរិក ព្រមទាំង ហៅអ៊ីស្រាអែលជាប្រទេសភេវរកម្ម។ លោក Erdogan បានអំពាវនាវ រៀបចំកិច្ចប្រជុំជាបន្ទាន់របស់ OIC នាថ្ងៃទី ១៣ ធ្នូខាងមុខសំដៅពិចារណាប្រតិកម្មរួមចំពោះ សេចក្តីប្រកាសរបស់អាមេរិក។ អំពាវនាវឲ្យប្រធានាធិបតីអាមេរិកពិចារណាឡើងវិញសេចក្តី សម្រេចអំពី Jerusalem ព្រះរាជបុត្រអេមីរ៉េតអារ៉ាប់រួមនិងជាមេបញ្ជាការរងបណ្ដាកំលាំង ប្រដាប់អាវុធអេមីរ៉េតអារ៉ាប់រួម Sheikh Mohammed bin Zayed Al Nahyan បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចដោយឯកតោភាគីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានរំ លោភទៅលើសេចក្តីសម្រេចចិត្ត អ.ស.ប. ព្រមទាំង អំពាវនាវឲ្យអាមេរិកដកសេចក្តីប្រកាស ពោលខាងលើហើយធ្វើការប្រកបដោយប្រសិទ្ធភាពនិងអព្យាក្រឹត្យសំដៅនាំចេញលក្ខ័ណ សន្តិភាពសំរាប់ភាគីទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ