ទួរគីបង្កើនកំលាំងនៅខ្សែព្រំដែនជាមួយស៊ីរី
|
ទួរគីបង្កើនកំលាំងនៅខ្សែព្រំដែនជាមួយស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ទួរគីបានដាក់ពង្រាយបន្ថែមរថក្រោះ កាំភ្លើងធំ
ទៅកាន់តំបន់ខ្សែព្រំដែនជាមួយស៊ីរី ដោយសារ Ankara កំពុងជំរុញយ៉ាងខ្លាំង
យុទ្ធនាការដណ្តើមមកវិញការត្រួតពិនិត្យទីតាំងមួយរបស់ អង្គការរដ្ឋឥស្លាម
ស្វ័យប្រកាស (IS)។ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ទួរគី Anadolu បានឲ្យដឹង
ថា៖ រថក្រោះនិងរថយន្តយោធាដឹកជញ្ជូនមួយចំនួន រួមជាមួយកងកំលាំង
ទាហានកាំភ្លើងធំយ៉ាងហោចណាស់ចំនួន ១០ អង្គភាព ត្រូវបានបញ្ជូនទៅ
កាន់តំបន់ Oguzeli និង Karkamis ប៉ែកអាគ្នេយ៍ទួរគី៕