ទួរគីបង្ហាញក្តីសង្ឃឹមបើកទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី

(VOVWORLD) - ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានសម្ដែងក្ដីសង្ឈឹមអំពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទួរគីបង្ហាញក្តីសង្ឃឹមបើកទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី - ảnh 1ប្រធានាធិបតីទួរគី T.Erdogan និងប្រធានាធិបតីរុស្ស៊ី V.Putin ក្នុងកិច្ចពិភាក្សា (រូបថត៖ Tass)

នាថ្ងៃទី ៥ សីហា នៅទីក្រុង Sochi (រុស្ស៊ី) បានប្រព្រឹត្តិទៅកិច្ចសន្ទនារវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ក្នុងឱកាសប្រធានាធិបតីទួរគីអញ្ជើញបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងអំណរគុណដល់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ដែលបានចូលរួមផ្ទាល់ ហើយតាមរយៈការសម្របសម្រួលរបស់លេខាធិការដ្ឋានអង្គការសហប្រជាជាតិ បញ្ហាផ្គត់ផ្គង់គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីបណ្ដាកំពង់ផែសមុទ្រខ្មៅត្រូវបានដោះស្រាយ។ ទន្ទឹមនឹងនេះ អនុម័តលើការសម្រេចអំពីការផ្គត់ផ្គង់ស្បៀងងអាហារ និងជីរបស់រុស្ស៊ីដល់ទីផ្សារអន្តរជាតិ ដោយមិនរងការអាក់ខានឡើយ។ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានសម្ដែងក្ដីសង្ឈឹមអំពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបប្រធានាធិបតីទួរគីបានសម្តែងក្តីសង្ឃឹមអំពីការចាប់ផ្ដើមនៃទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងភេរវកម្មគឺមានសារៈសំខាន់បំផុតសម្រាប់ទីក្រុងអង់ការ៉ា។ លោកប្រធានាធិបតី Recep Tayyip Erdogan ក៏មានគោលបំណងថា ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu នឹងប្រព្រឹត្តទៅតាមល្បឿន និងផែនការកំណត់។  រោងចក្រ Akkuyu ដែលស្ថិតនៅខេត្ត Mersin (ភាគខាងត្បូងទួរគី) ត្រូវបានសម្ព័ន្ធក្រុមហ៊ុន ថាមពលបរមាណូរដ្ឋ Rosatom របស់រុស្ស៊ីសាងសង់ចាប់ពីឆ្នាំ ២០១៨។ តាមផែនការ សំណង់ដើមដំបូងនឹងត្រូវបានដាក់ឲ្យដំណើរការនាឆ្នាំ ២០២៣ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ