ទួរគី​បោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២

(VOVWORLD) - នាថ្ងៃទី ២៨ ឧសភា ប្រទេសទួរគីបានធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២ ។ ការបោះឆ្នោតបានចាប់ផ្តើមនៅវេលាម៉ោង ៨ (ម៉ោងក្នុងស្រុក) និងបានបញ្ចប់នៅម៉ោង ១៧ ។
ទួរគី​បោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២ - ảnh 1ពលរដ្ឋទួរគីនៅឯបរទេសទៅបោះឆ្នោតជុំទី២ នៅស្ថានទូតតួគីក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

អ្នកបោះឆ្នោតជាង ៦០ លាននាក់បានចុះឈ្មោះបោះឆ្នោត។ យោងតាមក្រុមប្រឹក្សាបោះឆ្នោតកំពូលតទួរគីបានឲ្យដឹងថា គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ២៥ ខែឧសភា តាមម៉ោងក្នុងស្រុក អ្នកបោះឆ្នោតទួរគីនៅឯបរទេសប្រមាណ ១,៨៩ លាននាក់បានធ្វើការបោះឆ្នោតនៅទីភ្នាក់ងារតំណាងការទូត និងទីកន្លែងអន្តោប្រវេសន៍នានា។ ការបោះឆ្នោតនៅស្ថាប័នតំណាងការទូតបានបញ្ចប់នៅថ្ងៃ ទី ២៤ ខែឧសភា ខណៈដែលការបោះឆ្នោតនៅកន្លែងអន្តោប្រវេសន៍ នៅតែបន្តរហូតដល់ម៉ោង ១៧ ព្រឹកថ្ងៃទី២៨ ឧសភានេះ តាមម៉ោងទួរគី។

ក្នុងការបោះឆ្នោតជុំទី ២នេះ ប្រធានាធិបតីបច្ចុប្បន្នលោក Recep Tayyip Erdogan (គណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AKP) ដែលកាន់អំណាច) បានប្រកួតប្រជែងជាមួយលោក Kemal Kilicdaroglu មេដឹកនាំគណបក្សប្រជាជនសាធារណរដ្ឋ (CHP) និងក៏ជាបេក្ខជននៃសម្ព័ន្ធភាពជាតិប្រឆាំងរួមមានគណបក្សចំនួន ៦ ។

នៅជុំទី១ ប្រធានាធិបតីលោក Recep Tayyip Erdogan បាននាំមុខគេដោយទទួលបានសម្លេងគាំទ្រ ៤៩,៥២% ខណៈដែលលោក Kemal Kilicdaroglu ទទួលបានសម្លេងគាំទ្រ ៤៥%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ