ទួរគីបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនជាស្រេចដើរតួនាទីជាអ្នកសម្រុះសម្រួលក្នុងបញ្ហាអ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ១៦ មករា ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបញ្ជាក់ សារជាថ្មីថា ប្រទេសនេះត្រៀមខ្លួនជាស្រេចដើរតួនាទីជាអ្នកសម្រុះសម្រួលក្នុងការ ដោះស្រាយវិបត្តិអ៊ុយក្រែន។
ទួរគីបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនជាស្រេចដើរតួនាទីជាអ្នកសម្រុះសម្រួលក្នុងបញ្ហាអ៊ុយក្រែន - ảnh 1ស្នងការសិទ្ធិមនុស្សរុស្ស៊ី លោកស្រី Tatyana Moskalkova (ឆ្វេង) ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan (កណ្តាល) និងស្នងការសិទ្ធិមនុស្សនៃរដ្ឋសភាអ៊ុយក្រែនលោក Dmitry Lubinets នៅក្នុងជំនួបនៅទីក្រុង Ankara ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។
(រូបថត៖ AFP/VNA)

បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ខុទ្ទកាល័យប្រធានាធិបតី ទួរគីបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីការវិវត្តន៍នាពេលថ្មីៗនេះ ជុំវិញបញ្ហាអ៊ុយក្រែន ហើយបានផ្លាស់ប្តូរទស្សនៈទៅវិញ ទៅមកលើបញ្ហាផ្សេងទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់ រួមមានផែនការសាង សង់មជ្ឈមណ្ឌលឧស្ម័ននៃតំបន់ នៅក្នុងប្រទេសទួរគី និងការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែនានានៅសមុទ្រខ្មៅ។

មុននោះ ប្រធានាធិបតី Erdogan បានស្នើជាច្រើនលើកច្រើនសារឲ្យទួរគីធ្វើជា អ្នកសម្រុះសម្រួលសម្រាប់ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ