ទួរគីបដិសេធការរិះគន់របស់លោកខាងលិចស្តីពីយុទ្ធនាការបង្ក្រាបក្រោយពីការធ្វើរដ្ឋប្រហារ


ទួរគីបដិសេធការរិះគន់របស់លោកខាងលិចស្តីពីយុទ្ធនាការបង្ក្រាបក្រោយពីការធ្វើរដ្ឋប្រហារ - ảnh 1
ទួរគីបដិសេធការរិះគន់របស់លោកខាងលិចស្តីពីយុទ្ធនាការបង្ក្រាបក្រោយពីការធ្វើរដ្ឋប្រហារ (VNA)

(VOVworld) – នាថ្ងៃទី ២៩ កក្កដា ប្រធានាធិបតីទួរគី លោក Tayyip Erdogan
បានបដិសេធការរិះគន់នៃប្រទេសលោកខាងលិចនានាស្តីពីយុទ្ធនាការបង្ក្រាប
 ដោយទ្រង់ទ្រាយធំដែលរដ្ឋអំណាចប្រទេសនេះដំណើរការបន្ទាប់ពីការធ្វើរដ្ឋ
ប្រហារមិនសម្រេចនាថ្ងៃទី ១៥ កក្កដា កន្លងទៅ។ ក្នុងបទសន្ទរកថារបស់ខ្លួន
ប្រធានាធិបតី Erdogan បានសង្កត់ធ្ងន់ថា៖ ជំនួសឲ្យការរិះគន់ បណ្ដាប្រទេស
លោកខាងលិចនេះគប្បីសម្តែងក្តីសប្បាយរីករាយ ហើយស្វាគមន៍ការដែល
 រដ្ឋអំណាចទួរគីបានមានប្រតិកម្មទាន់ពេលវេលាសំដៅបំផ្លាញចោលឧបាយកល
 ធ្វើរដ្ឋប្រហារ។ លោកក៏បានប្រកាសថែមទៀតថា៖ ចំនួនអ្នកចាប់ខ្លួននឹងបន្ត
 កើនឡើង ប្រសិនបើ រដ្ឋអំណាច Ankara រកឃើញអ្នកគាំទ្រឧបាយកលធ្វើរដ្ឋ
ប្រហារនេះ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ