ទួរគីបានប្រកាសពីអត្តសញ្ញាណជនល្មើសនៃការវាយប្រហារភេរវកម្មនៅរដ្ឋធានី អង់ការ៉ា

(VOVWORLD) - នាថ្ងៃទី ៤ ខែតុលា ទួរគីបានប្រកាសពីអត្តសញ្ញាណជនដៃដល់ពីរនាក់នៃការវាយប្រហារភេរវកម្មប្រឆាំងនឹងក្រសួងមហាផ្ទៃរបស់ប្រទេសក្នុងរដ្ឋធានីអង់ការ៉ា។
ទួរគីបានប្រកាសពីអត្តសញ្ញាណជនល្មើសនៃការវាយប្រហារភេរវកម្មនៅរដ្ឋធានី អង់ការ៉ា - ảnh 1រដ្ឋមន្ត្រីការបរទេសទួរគីបានអះអាងថា ប្រទេសនេះនឹងឆ្លើយតបយ៉ាងខ្លាំងក្លាបន្ទាប់ពីការវាយប្រហារភេរវកម្មនៅរដ្ឋធានីអង់ការ៉ា (រូបថត៖ Anatolia)

រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បានឲ្យដឹងថា ភេរវករដែលធ្វើការវាយប្រហារនៅទីក្រុងអង់ការ៉ាបានចូលប្រទេសទួរគីពីទឹកដីស៊ីរី ហើយត្រូវបានហ្វឹកហាត់នៅក្នុងប្រទេសទួរគី។ កន្លងមក ក្រសួងមហាផ្ទៃទួរគីបានបង្ហាញអត្តសញ្ញាណជនដៃដល់នៃការវាយប្រហារលើទីភ្នាក់ងារសន្តិសុខរបស់ប្រទេសក្នុងរដ្ឋធានីអង់ការ៉ា កាល ពីថ្ងៃទី ១ ខែតុលា ខណៈដែលលោក Hasan Oguz និង Ozkan Sahin សមាជិកពីររូបនៃអង្គការ “គណបក្សកម្មករឃឺដ” (PKK)។ មន្ត្រីទួរគីបានអះអាងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះនឹងឆ្លើយតបទៅនឹងការវាយប្រហារនៅទីក្រុងអង់ការ៉ាជាមួយនឹងការឆ្លើយតបយ៉ាងខ្លាំងក្លា។ រដ្ឋមន្ត្រីការបរទេស Hakan Fidan បានប្រកាសថា កងទ័ពរបស់ប្រទេសនេះនឹងពង្រីកការវាយប្រហារប្រឆាំងនឹង PKK នៅលើទឹកដីនៃប្រទេសជិតខាងស៊ីរី។

កាលពីម្សិលមិញផងដែរ ក្រសួងការពារជាតិទួរគីបានប្រកាសថា ខ្លួននឹងបន្តធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលបន្ថែមទៀតទៅលើគោលដៅ PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារតាមអាកាសបានបំផ្លាញកន្លែងលាក់ខ្លួន PKK ចំនួន ២២ កន្លែងទៀតនៅអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ