ទួរគីបានព្រមានថាបទដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់រុស្ស៊ីនឹងជះឥទ្ធិពលដល់កសិកររុស្ស៊ី
|
ទួរគីបានព្រមានថាបទដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់រុស្ស៊ីនឹងជះឥទ្ធិពលដល់កសិកររុស្ស៊ី |
(VOV)_រដ្ឋមន្ត្រីក្រសួងកសិកម្មទួរគី លោក Faruk Celik នាថ្ងៃទី២៧វិច្ឆិកា បាន
ចាត់ទុកថា៖បទដាក់ទុណ្ឌកម្មពាណិជ្ជកម្មណាមួយរបស់រុស្ស៊ី ចំពោះប្រទេសនេះ
បន្ទាប់ពីរឿងហេតុយន្តហោះ Su -24 របស់រុស្ស៊ី ត្រូវបានទួរគីបាញ់ទម្លាក់នេះ នឹង
ជះឥទ្ធិពលដល់ប្រជាកសិកររុស្ស៊ីច្រើនជាង ប្រជាកសិករទួរគីដែរ។ ថ្លែងមតិនៅ
ក្នុងសន្និសីទកាសែត នៅទីក្រុង Ankara រដ្ឋមន្ត្រី Faruk Celik បានអះអាងថា៖រុស្ស៊ី
និងទួរគី ត្រូវនឹងនរចិត្ត ដើម្បីដោះស្រាយបញ្ហានាបច្ចុប្បន្ន និងមានវិធានការណ៍ជា
ច្រើន ដើម្បីរក្សាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
មុននេះ រុស្ស៊ីបានព្រមមានថានឹងអនុវត្តបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចចំ
ពោះទួរគី បន្ទាប់ពីពេលយន្តហោះ Su -24 របស់ប្រទេសនេះ ត្រូវបានទួរគីបាញ់
ទម្លាក់។
នាថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជូនដំណឹង
ថា៖រុស្សីផ្អាក់ការលើកលែងទិដ្ឋការចំពោះប្រជាពលរដ្ឋទួរគី។ សេចក្ដីសម្រេចចិត្ត
នេះនឹងចូលជាធរមាននាខែមករាឆ្នាំ ២០១៦។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir
Putin ក៏បានបដិសេធន៍សំណូមពររបស់ប្រធានាធិបតីទួរគី លោក Recep Tayyip
Erdogan មានជំនួបនៅទីក្រុងបារីស (បារាំង)នាថ្ងៃទី៣០វិច្ឆិកាខាងមុខនេះ៕