ទួរគីបំផ្លាញចោលឧបាយកលធ្វើរដ្ឋប្រហារ

ទួរគីបំផ្លាញចោលឧបាយកលធ្វើរដ្ឋប្រហារ - ảnh 1
ទួរគីបំផ្លាញចោលឧបាយកលធ្វើរដ្ឋប្រហារ (Image: VNA)

(VOVworld) – តាមព័ត៌មានថ្មីបំផុត មេបញ្ជាការកំលាំងពិសេសទួរគីទើបនឹងប្រកាស
ថា៖ កំលាំងនេះបានត្រួតពិនិត្យស្ថានភាពឡើងវិញ ហើយការធ្វើរដ្ឋប្រហារត្រូវបាន
បំផ្លាញ ចោលទាំងស្រុង។​ មេដឹកនាំនៃការប្រហារពលរដ្ឋនៅទួរគីគឺ Muharrem Kose
អតីត វរៈសេនីយ៍ឯកកងទ័ពនៃប្រទេសនេះដែលមានទំនាក់ទំនងជាមួយចលនា
សាសនានិង សង្គមដឹកនាំដោយបព្វជិតនៅអាមេរិក Fathullah Gulen។ ទាហានជា
ច្រើននាក់ដែលបាន ចូលរួមការធ្វើរដ្ឋប្រហារនេះត្រូវបានចាប់ខ្លួន។ ទាហានមួយ
រូបនៃកំលាំងពិសេសត្រូវស្លាប់ និងមួយចំនួនទៀតរងរបួស។ បណ្តាយន្តហោះចំបាំង
របស់កងទ័ពទួរគីបានបាញ់ទម្លាក់ យន្តហោះប្រដាប់អាវុធមួយគ្រឿងរបស់កំលាំង
ធ្វើរដ្ឋប្រហារនៅរដ្ឋធានី Ankara ។ កាណាល់ទូរទស្សន៍ CNN តាមភាសាទួរគីបាន
ផ្សាយព័ត៌មានថា៖ ទាហានចំនួន ៥០ នាក់  ដែលចូលរួមការធ្វើរដ្ឋប្រហារបានចុះ
សារភាពនៅស្ពាន Bosphorus នៅទីក្រុង Istanbul។ ក្នុងពេលនោះ ប្រធានាធិបតី
ទួរគី លោក Tayip Erdogan បានអំពាវនាវឲ្យអ្នកគាំទ្រគប្បី មិនចាកចេញពីបណ្ដា
ទីលានដល់ពេលណាស្ថានភាពសន្តិសុខត្រូវបានស្ថិរភាពឡើងវិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ