(VOVworld)-នាថ្ងៃទី១៩វិច្ឆិកា ក្រសួងការបរទេសទួរគីបានប្រកាសព្រមានទេចរ ណ៍ចំពោះទីក្រុង Sharm el-Sheikh នៅឧបទ្វីប Sinai របស់អេហ្ស៊ីប ព្រមទាំង អំពាវនាវឲ្យប្រជាជនរបស់ខ្លួនពិចារណាលើហានិភ័យក្នុងតំបន់។ ក្រសួងការ បរទេសទួរគីក៏បានប្រកាសឲ្យពលរដ្ឋនៃប្រទេសនេះពិនិត្យយ៉ាងមត់ចត់ចំពោះ រាល់ហានិភ័យសន្តិសុខក្នុងតំបន់មុននឹងមានផែនការទេសចរណ៍ទៅកាន់ទីក្រុង Sharm el-Sheikh។ ក្រសួងនេះក៏បានឲ្យដឹងថែមទៀតថា ក្រុមហ៊ុនអាកាសចរ ណ៍មួយចំនួនក្នុងនោះមាន Turkish Airlines បានលប់ចោលរាល់ជើងហោះហើរ ទៅកាន់ឧបទ្វីប Sinai របស់អេហ្ស៊ីបផងដែរ៕