|
នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim នៅព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំឡើងនៅក្រុង
អង់ការ៉ានាថ្ងៃទី៣ មករា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៣ មករា រដ្ឋសភាទួរគីបានបោះឆ្នោតអនុម័តលើសំណូម
ពរ របស់រដ្ឋាភិបាលប្រទេសនេះ ដោយពន្យាពេលបន្ថែម៣ខែទៀតចំពោះស្ថានភាព
គ្រោះអាសន្ន។នេះជាលើកទី២ដែលអង់ការ៉ាពន្យាពេលស្ថានភាពគ្រោះអាសន្នដែល
ត្រូវបានអនុវត្តន៍ក្រោយពីករណីធ្វើរដ្ឋប្រហារមិនសម្រេចជោគជ័យ នាខែកក្កដាឆ្នាំ
២០១៦។ទួរគីចាត់ទុកថា ការរក្សាស្ថានភាពគ្រោះអាសន្ននេះគឺ ចាំបាច់ដើម្បីលុប
ចោលឥទ្ធិពលរបស់បុព្វជិត Fethullah Gulen ដែលកំពុង និរទេសខ្លួននៅអាមេរិក
ហើយត្រូវចោទប្រកាន់ពីអំពើឈរនៅពីក្រោយករណីធ្វើ រដ្ឋប្រហារពោលខាងលើ។
ប៉ុន្តែ សហភាពអឺរ៉ុប (EU) បានសំដែងការព្រួយបារម្ភ ចំពោះបម្រែបម្រួលនេះរបស់
ទួរគីដែលអាចឆ្លៀតការប្រើប្រាស់ខុសស្ថានភាព គ្រោះអាសន្ននេះ៕