ទួរគីមិនផ្តល់សច្ចាប័នលើសមាជិកភាព​ណាតូរបស់ហ្វាំងឡង់និង​ស៊ុយអែត

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu នាថ្ងៃទី ៣១ ខែមករា បានប្រកាសថា រដ្ឋសភាទួរគីនឹងមិនផ្តល់សច្ចាប័នលើពិធីសារទាក់ទងនឹងសមាជិកភាពនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) របស់ស៊ុយអែត និងហ្វាំងឡង់ក្រោមលក្ខខណ្ឌបច្ចុប្បន្នឡើយ។
ទួរគីមិនផ្តល់សច្ចាប័នលើសមាជិកភាព​ណាតូរបស់ហ្វាំងឡង់និង​ស៊ុយអែត - ảnh 1ក្រុមបាតុករនៅខាងក្រៅស្ថានទូតស៊ុយអែតក្នុងទីក្រុងអង់ការ៉ា តួគី ប្រឆាំងនឹងការដុតគម្ពីរកូរ៉ាន ថ្ងៃទី២១ ខែមីនា។ (រូបថត៖ AFP/TTXVN)

លោក Cavusoglu បានឲ្យដឹងថា ទីក្រុងអង់ការ៉ា "មានទស្សនៈវិជ្ជមាន" អំពីសមាជិកភាពរបស់ប្រទេសហ្វាំងឡង់នៅក្នុងអង្គការណាតូ ប្រសិនបើទីក្រុង Helsinki និងសម្ព័ន្ធភាពយោធាបានធ្វើការសម្រេចចិត្ត ដាក់ពាក្យសុំចូលរួមដាច់ដោយឡែកពីស៊ុយអែត។ នៅខែឧសភា ឆ្នាំ ២០២២ ហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកណាតូ។ តាមបទបញ្ញត្តិ លិខិតនេះត្រូវបានអនុម័តដោយប្រទេសសមាជិកទាំង ៣០ នៃអង្គការណាតូ។ បច្ចុប្បន្ននេះ មានប្រទេសចំនួន ២៨ បានអនុម័តលើលិខិតនេះ។

ប្រទេសទួរគីបានចោទប្រកាន់ហ្វាំងឡង់ និងស៊ុយអែតពីការលាក់បាំងអ្នកប្រយុទ្ធដែលទួរគីកំពុងស្វែងរកចាប់ខ្លួន ដូច្នេះបានចាត់ទុកថា ទីក្រុង Helsinki និង Stockholm ចាំបាច់ត្រូវធ្វើបន្ថែមទៀត មុនពេលលិខិតរបស់ពួកគេដើម្បីចូលរួមជាសមាជិកអង្គការណាតូត្រូវបានទីក្រុងអង់ការ៉ាអនុម័ត។ បន្ទាប់មក ប្រទេសទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីគាំទ្រដល់ដំណើរការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត។ ប៉ុន្តែវឌ្ឍនភាពបានជាប់គាំងម្តងទៀតបន្ទាប់ពីបាតុកម្មមួយបានកើតឡើងនៅជិតស្ថានទូតទួរគីក្នុងទីក្រុង Stockholm កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងសកម្មភាពរបស់អ្នកនយោបាយស្តាំនិយមស៊ុយអែត Stram Kurs Rasmus Paludan ដែលមានទស្សនៈប្រឆាំងនឹងជនអន្តោប្រវេសន៍- បានដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន។ បន្ទាប់ពីហេតុការណ៍នេះ ស៊ុយអែតបានប្រកាសផ្អាកដំណើរការដាក់ពាក្យចូលជាសមាជិកណាតូ ខណៈដែលតួកគីបានប្រកាសពន្យារពេលចរចា។

នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៩-៣០ ខែមករា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងរដ្ឋមន្ត្រីការបរទេស លោក Cavusoglu បានបើកចំហលទ្ធភាពនៃការទទួលយកប្រទេសហ្វាំងឡង់ចូលជាសមាជិកណាតូ មុននឹងប្រទេសស៊ុយអែត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ